ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ ត្រូវ​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ ​ទើប​អាច​ចូល​សាំង​ហ្គា​រ​ពួរ​បាន

4 ឆ្នាំ មុន

ប្រទេស​សិង្ហ​បូ​រី​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តីណែនាំ​ថា ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាស៊ាន​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​សំបុត្រ​ពេទ្យ​បញ្ជាក់​ដោយ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ខ្លួន​ទើប​អាច​ចូល​ក្នុង​ប្រទេស​សិង្ហ​បូ​រី​បាន​។ សារព័ត៌មាន ​Chanel News Asia បាន​រាយការណ៍​នៅ​ល្ងាច​នេះ​ថា ពលរដ្ឋ​មក​ពី​ប្រទេស​អាស៊ាន ត្រូវ​យក​សំបុត្រ​បញ្ជាក់​សុខភាព​នោះ ​ទៅ​កាន់​ស្ថានទូត​សិង្ហ​បូ​រី​ដើម្បី​ផ្តល់​ការ​យល់ព្រម…

ប្រទេស​សិង្ហ​បូ​រី​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តីណែនាំ​ថា ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាស៊ាន​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​សំបុត្រ​ពេទ្យ​បញ្ជាក់​ដោយ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ខ្លួន​ទើប​អាច​ចូល​ក្នុង​ប្រទេស​សិង្ហ​បូ​រី​បាន​។

សារព័ត៌មាន ​Chanel News Asia បាន​រាយការណ៍​នៅ​ល្ងាច​នេះ​ថា ពលរដ្ឋ​មក​ពី​ប្រទេស​អាស៊ាន ត្រូវ​យក​សំបុត្រ​បញ្ជាក់​សុខភាព​នោះ ​ទៅ​កាន់​ស្ថានទូត​សិង្ហ​បូ​រី​ដើម្បី​ផ្តល់​ការ​យល់ព្រម មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​សិង្ហ​បូ​រី​។

បើសិនជា​មិន​មាន​សំបុត្រ បញ្ជាក់​សុខភាព​ពី​ក្រសួងសុខាភិបាល​ទេ​នោះ គេ​នឹង​មិន​អនុញ្ញាត​អោយ ចូល​ប្រទេស​សិង្ហ​បូ​រី​ឡើយ​។ នេះ​គឺជា​វិធានការ​ថ្មី​របស់​សិង្ហ​បូ​រី​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​។

សិ​ង្ហូ​បូ​រី​ក៏​បាន​ណែនាំ​ប្រជាជន​ខ្លួន​មិន​អោយធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ​ក្នុង​រយះ​៣០​ថ្ងៃនេះ បើសិនជា​មិន​មានការ​ចាំបាច់​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ