ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! ឈើ៥៥កំណាត់ត្រូវជនមិនស្គាល់មុខយកមកលាក់ទុក​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី​បាន​ធ្វើការ​រុករក និង​បង្ក្រាប​បាន​បទល្មើស​​ឈើ​ចំនួន​៥៥​កំណាត់ ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់​ទុក​នៅ​ចំណុច​ផ្លូវ​ឆ្ពោះទៅ​ក្រុម​រកា ស្ថិត​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៤…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី​បាន​ធ្វើការ​រុករក និង​បង្ក្រាប​បាន​បទល្មើស​​ឈើ​ចំនួន​៥៥​កំណាត់ ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់​ទុក​នៅ​ចំណុច​ផ្លូវ​ឆ្ពោះទៅ​ក្រុម​រកា ស្ថិត​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២០​នេះ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ឈើ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើ​ចំនួន​២​ទីតាំង ដោយ​ប្រមូល​ឈើ​បាន​៥៥​កំណាត់​ប្រគល់​អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​អូរ​រាំង​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​ថា ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​ឈើ​ថ្មី​នោះ​ទេ កំណាត់​ឈើ​ទាំងនេះ​ត្រូវ​បាន​ជនសង្ស័យ​យក​មក​លាក់​ទុក​ក្នុង​ព្រៃ ពុំ​មែន​ឈើ​កាប់ ឬ​អារ​ថ្មី​ៗ​នោះ​ទេ បច្ចុប្បន្ន​កំណាត់ឈើ​ទាំង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​រាំង​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រុករក​បទល្មើស​ឈើ​តាម​ខ្សែ​ក្រ​វ៉ា​ត​់ព្រំដែន​ក្នុងស្រុក​អូរ​រាំង​ផង​ដែរ ជា​លទ្ធផល​សមត្ថកិច្ច​រក ពុំ​មាន​បទល្មើស​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ