ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិត្យានុភាព​ប្រាសាទព្រះវិហារ (​បទ​ពាក្យ​៧)

13 ឆ្នាំ មុន

ទី​ស្ថាន​មនោ​រម្យ​សម​ល្អ​ឯង​ ​ ​ ​ខ្នងភ្នំ​ដងរែក​កេរ្ដិ៍​ខេមរា
ទឹកដី​ធម្មជាតិ​ស្រស់​ត្រកាល​ ​ ​ ​រំលេច​រចនា​ប្រាសាទ​ថ្ម​ ​។

ទី​ស្ថាន​មនោ​រម្យ​សម​ល្អ​ឯង​    ​    ​    ​ខ្នងភ្នំ​ដងរែក​កេរ្ដិ៍​ខេមរា
ទឹកដី​ធម្មជាតិ​ស្រស់​ត្រកាល​    ​    ​    ​រំលេច​រចនា​ប្រាសាទ​ថ្ម​    ​។

មៀងមើល​ប្រាសាទ​ស្អាត​គ្មាន​ទាស់​    ​    ​បង្អួត​សម្រស់​ភ្នែក​ទេសចរ
ដូច​ជា​ស្ថាន​សួ​គាប​វរ​    ​    ​    ​    ​        ក្បូ​ក្បាច់លំអ​ឈរ​សង្ហារ​    ​។

លើ​ក្រោម​ស្អិតស្អាង​ខាង​ធ្វេ​ង​ស្ដាំ​    ​    ​    ​នាគ​ថ្ម​ឈរ​ចាំ​សាធុការ
ហោជាង​រាង​ខ្ពស់​រស់​ភ្ញីផ្កា​    ​    ​    ​ក្បាច់​ឆ្លាក់​រចនា​ស្រស់​សោភា​។

ពពក​មូល​មីរ​អ​ព្ទ័​ដេរដាស​    ​    ​    ​ប្រៀប​ស្ថាន​កៃឡាស់​ព្រហ្ម​លោកា
អណ្ដែតត្រសែត​លើ​វេហា​ហ៍​    ​    ​    ​វិមាន​មហស្ចារ្យ​ព្រះ​សិវៈ​។

តួអង្គ​ព្រះ​សាទ​ព្រះ​វិហារ​    ​    ​    ​    ​សំណង់​មហិមា​អច្ឆរិយៈ
អាទិទេព​ស្រី​សិក្ខា​សា្វ​រៈ​    ​    ​    ​    ​វិមាន​សក្ការៈ​បារមី​ឫទ្ធិ​។

មរតក​ប្រាសាទ​ស្អាត​គ្មាន​ពីរ​    ​    ​    ​សង់​លើ​គិរី​ល្អ​វិចិត្រ
ដូនតា​បូជា​ទាំង​កាយ​ចិត្ដ​    ​    ​    ​    ​បញាញាណ​ពិត​ពូជ​អ្នកជា​។

វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម សង្កាត់​បឹង​កេងកង​១  ខ័​ណ្ឌ​ចំការ​មក រាជធានី​ភ្នំពេញ
០៦-០៨-២០១០
ភិក្ខុ កុយ ពិសិដ្ឋ (​វិសុទ្ធិ​បញា​)