ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​តា​លី​មនុស្ស​បាត់​បង់​ជីវិត​​ឡើង​ដល់​១.៤៤៣​នាក់​ ខណៈ​​​​​អង់គ្លេស​កើន​ទ្វេ​​ដង

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី​-​អង់គ្លេស ៖ ផ្នែក​ការពារ​ស៊ី​វិល​ អ៊ី​តា​លី​ប្រកាស​នា​ថ្ងៃ​ទី​១៤​ ខែមីនា​ថា ជាមួយ​អ្នក​បាត់​បង់​ជីវិត​​១៧៥​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អ៊ី​តា​លី​ពេល​នេះ​មាន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​១.៤៤១​នាក់​ហើយ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19…

ប្រទេស​អ៊ី​តា​លី​-​អង់គ្លេស ៖ ផ្នែក​ការពារ​ស៊ី​វិល​ អ៊ី​តា​លី​ប្រកាស​នា​ថ្ងៃ​ទី​១៤​ ខែមីនា​ថា ជាមួយ​អ្នក​បាត់​បង់​ជីវិត​​១៧៥​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អ៊ី​តា​លី​ពេល​នេះ​មាន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​១.៤៤១​នាក់​ហើយ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ដែល​នោះ​ជា​ការ​កើនឡើង​ដល់​ជិត​១៤%​ក្នុង​រយៈពេល​តែ​១​ថ្ងៃ​។

ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នោះ ចាប់តាំងពី​លេច​នៅ​អ៊ី​តា​លី​មក បាន​កើន​ពី​៣.៤៩៧​នាក់​ដល់​២១.១៥៧​នាក់​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនោះ​មាន​១.៩៦៦​នាក់ បានជា​សះស្បើយ​ទល់​នឹង​១.៤៣៩​នាក់​នា​ពេល​មុន​នេះ​។ ទន្ទឹម​នឹង​នេះ​ចំនួន​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល សង្គ្រោះ​បន្ទាន់​បាន​កើន​ពី​១.៣២៨​នាក់​ដល់​១.៥១៨​នាក់​។

ចំណែក​នៅ​ប្រទេស​អង់គ្លេស​វិញ អ្នក​ទទួលខុសត្រូវ​ខាង​សុខាភិបាល​ម្នាក់ ប្រកាស​នា​ថ្ងៃ​ទី​១៤​មីនា​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 បាន​កើន​ស្ទើរ​ទ្វេ​ដង​នៅ​អង់គ្លេស​គឹ​ពី​១៣​នាក់​ដល់​២១​នាក់​។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​លោក CHRIS WHITTY ​ថ្លែង​ថា ការ​កើនឡើង​នោះ​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត ជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​របស់​មនុស្ស​កាន់តែ​ច្រើន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​បន្ត​ថា ខ្ញុំ​មានការ​ខកចិត្ត​ដោយ​ទទួល​សេចក្ដីរាយការណ៍​ពី​អ្នក​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស​១០​នាក់​ថែម​ទៀត​។ តុល្យការ​ផ្លូវការ​ចុង​ក្រោយ​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស​នេះ​៧៩៨​នាក់​នៅ​អង់គ្លេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ