ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ពលរដ្ឋ​រក្សា​​ភាព​ស្ថៀ​ម​ស្ងាត់ និង​ធ្វើ​អនាម័យ ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ប្រជា​ពល​រដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​អនាម័យ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ជំងឺ​សក ល ខណៈ​កម្ពុជា​ឆ្លង​ជំងឺ​នេះ​សរុប​៧​នាក់​។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើ​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ខេត្ត​បាត់ ដំបង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​តំបន់ និង​ពិភពលោក សម្តេច​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សុំ​រក្សា​ភាព​ស្ងៀមស្ងាត់​ការពារ​សុខភាព ធ្វើ​អានា​ម័​យ​ជា​ប្រចាំ ដើម្បី​សុខភាព​ខ្លួនឯង​ផ្ទាល់ និង​ក្រុម​គ្រួសារ ហើយ​អាច​ការពារ​បាន​នូវ​ជំងឺ​គ្រប់​ប្រភេទ ។ ទន្ទឹម​នឹង​នេះ សូម​បងប្អូន​រួម​គ្នា​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល វឹកវរ អសន្តិសុខ​សង្គម​។

សម្តេច​តេច​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​អន្តរជាតិ​នានា ជា​ពិសេស​អង្គការ​សុខភាព​ពិភព​លោក មាន​វិធាន​ការណ៍​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ការពារ​លក្ខណៈសម្បត្តិ ដើម្បី​ប្រឈម​នឹង​ជំងឺ​សកល ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ចូលរួម​ទាំងអស់​គ្នា​ការពារ​សុខភាព​រៀង​ៗ​ខ្លួន និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ការ​ភ័យ​ខ្លាច​។

ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «​បើ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​នេះ​(​ថ្ងៃ​ទី​១៤ ខែមីនា​) លើ​នៅ​លើ​ពិភពលោក​មាន​១៤៥​ប្រទេស និង​ដែនដី រាប់​ទាំង​នាវា ប្រាំង​សេស​ដាយ​មិន បាន​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ មាន​ទំហំ​ធំធេង​មិន​មាន​តែ​ប្រទេស​ចិន​នោះ​ទេ ជា​ប្រទេស​ផ្ទុះ​ចេញ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​តំបន់​អឺរ៉ុប​វិញ​ទេ ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​មួយ​ដែល​ជា​ចំណុច​ក​ណ្កា​ល​នូវ​ការ​ផ្ទុះ​ជំងឺ​នេះ​»​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្នុង​នាម​ព្រះរាជាណាចក្រ​កម្ពុជា យើង​សូម​សម្តែង​នូវ​ការ​អប​អរសាទ​នូវ​ជាមួយ​សាធារណៈរដ្ឋ​ប្រជា​មិន​ចិន នូវ​វឌ្ឍនភាព​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​នូវ​គ្រោះ​មន្ត​រាយ​នេះ រហូត​ដល់​ទៅ​ដល់​គិត​ពេញ​មួយ​ថ្ងៃ​ទី​១៤ អត្រា​ស្លាប់​សូន្យ ក្នុង​អត្រា​ស្លាប់​នៅ​ផ្សេង​ទៀត ខ្លះ​ស្លាប់​ជាង​២០០​នាក់​។ ដូច្នេះ​ចិន​បាន​រំដោះខ្លួន ហើយ​បាន​កំពុង​ឈាន​ដល់​ជួយ​ប្រទេស​​ផ្សេង​ទៀត ដូច​ជា​អ៊ី​តា​លី កូរ៉េ​ខាងត្បូង ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដ៏​សាហាវ​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បញ្ជាក់​ថា សម្រាប់​កម្ពុជា​មាន​តែ​ពលរដ្ឋ​ខ្មែរ​តែ​ម្នាក់​គត់ នូវ​ខេត្តសៀម​រាប ដែល​បាន​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​ជា​អកុសល​យើង​បាន​រក​ឃើញ​ជនបរទេស​៥​នាក់ ផ្សេង​ទៀត បាន​​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ក្នុង​នោះ ជនជាតិ​អង់គ្លេស​៣​នាក់ និង​ជនជាតិ​កា​ណា​ដា ២​នាក់ និង​ជនជាតិ​ចិន​ម្នាក់​នៅ​ព្រះ​សីហ​នុ ដែល​ពេល​នេះ​បាន​ព្យាបាល​ជា​ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ សរុប​អ្នក​ឆ្លង​ទាំងអស់​មាន​តែ​៧​នាក់​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ