ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត UCL និង UEL ​ត្រូវ​ពន្យារពេល ខណៈ​​បើកការ​ប្រជុំ​ដើម្បី​កំណត់​ជោគវាសនា Euro 2020

4 ឆ្នាំ មុន

យោង​តាម​ការ​វិវឌ្ឍន៍​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 នៅ​ទ្វីបអឺរ៉ុប រួម​ទាំង​ការ​សម្រេចចិត្ត​នានា​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ផ្សេង​ៗ​គ្នា ក្នុង​នោះ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​សម្រេច​ថា រាល់​ការ​ប្រកួត​ទាំងអស់​របស់​សហព័ន្ធ​មួយ​នេះ រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​ជើង​ទី​២ Champions…

យោង​តាម​ការ​វិវឌ្ឍន៍​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 នៅ​ទ្វីបអឺរ៉ុប រួម​ទាំង​ការ​សម្រេចចិត្ត​នានា​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ផ្សេង​ៗ​គ្នា ក្នុង​នោះ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​សម្រេច​ថា រាល់​ការ​ប្រកួត​ទាំងអស់​របស់​សហព័ន្ធ​មួយ​នេះ រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​ជើង​ទី​២ Champions League និង Europa League ដែល​គ្រោង​ធ្វើ​នៅ​ស​ប្តា​ហ៍​ក្រោយ​ត្រូវ​ពន្យារពេល​។

ដោយឡែក​ចំពោះ​ការ​សម្រេចចិត្ត​បន្ថែម​ទៀត អំពី​ពេលវេលា​សម្រាប់​ការ​ប្រកួត​ទាំងនេះ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទាន់​ពេលវេលា នៅ​ពេល​ក្រោយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ចាប់ឆ្នោត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់ Champions League និង Europa League ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមីនា​ក៏​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា UEFA បាន​អញ្ជើញ​តំណាង​សមាគម​បាល់ទាត់​ចំនួន​៥៥​របស់​ខ្លួន រួម​ជាមួយ​ក្រុមប្រឹក្សា​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប និង​ក្រុម​តំណាង​លី​គ​អ៊ឺ​រ៉ុ​ប រួម​ជាមួយ​សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព​អន្តរជាតិ (FIFPro) ដើម្បី​ចូលរួម​ការ​ប្រជុំ​មួយ​តាម​រយៈ videoconference នៅ​ថ្ងៃ​អង្គារ​ទី​១៧ ខែមីនា​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ពន្យារពេល​នៃ​ព្រឹត្តិការណ៍ Euro 2020 ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នេះ​ ៕ (ដកស្រង់​ចេញពី​៖ UEFA, BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ