ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នឹង​ធ្វើ​​​តាម​ការ​​គ្រោងទុក

4 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ស៊ី​ន​ហ្សូ អា​បេ បាន​និយាយ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នឹង​ដំណើរការ​ដូច​ការ​គ្រោងទុក​នៅ​ខែកក្កដា​នេះ ទោះបីជា​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19 ដែល​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ក៏​ដោយ​។…

នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ស៊ី​ន​ហ្សូ អា​បេ បាន​និយាយ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នឹង​ដំណើរការ​ដូច​ការ​គ្រោងទុក​នៅ​ខែកក្កដា​នេះ ទោះបីជា​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19 ដែល​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ក៏​ដោយ​។

លោក​បាន​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) នឹង​មានការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា តើ​ព្រឹ​តិ្ត​ការណ៍​នេះ​អាច​ទៅ​មុខ ឬ​អត់?

លោក​បាន​និយាយ​ថា «​យើង​នឹង​យកឈ្នះ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​កដោយ​គ្មាន​បញ្ហា ដូច​អ្វី​ដែល​បាន​គ្រោងទុក​»​។
ប្រទេស​ជប៉ុន​មាន​ករណី​ឆ្លង​ជាង ១.៤០០​ករណី ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​បាត់បង់ជីវិត​ចំនួន​២៨​នាក់​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​នេះ​។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​និយាយ​កាលពី​ខែធ្នូ​ថា គេ​រំពឹង​ថា​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នឹង​ត្រូវ​ចំណាយ​ប្រហែល​ជាង​១០​ពាន់​លាន​ផោន​ ៕ (ដកស្រង់​ចេញពី​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ