ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញូ​ជន​តែង​ចែករំលែក​នូវ​អាហារ

4 ឆ្នាំ មុន

ចិត្ត​របស់​វិញ្ញូ​ជន​លោក​មិន​ដែល​ចង្អៀតចង្អល់​ឡើយ តែង​បើក​ទូលាយ​ដោយ​គុណធម៌​ជា​និច្ច លោក​មិន​ដែល​លាក់​ទ្រព្យ លាក់​អាហារ​ឆ្ងាញ់​បរិភោគ​តែ​ម្នាក់ឯង​នោះ​ទេ គឺ​តែង​ចែករំលែក​ឱ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ​ដូច​ៗ​គ្នា​ដែរ ។ តាម​ធម្មតា​សត្វលោក​ទាំងអស់​តែង​ខ្វល់ខ្វាយ​នឹង​អាហារ​ខ្លាំង​ណាស់ ពួក​សត្វ​ខ្លះ​ប្រឹង​ស្វែងរក​ចំណីអាហារ​សម្រាប់​ចិញ្ចឹមជីវិត​ត្រឹមតែ​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ…

ចិត្ត​របស់​វិញ្ញូ​ជន​លោក​មិន​ដែល​ចង្អៀតចង្អល់​ឡើយ តែង​បើក​ទូលាយ​ដោយ​គុណធម៌​ជា​និច្ច លោក​មិន​ដែល​លាក់​ទ្រព្យ លាក់​អាហារ​ឆ្ងាញ់​បរិភោគ​តែ​ម្នាក់ឯង​នោះ​ទេ គឺ​តែង​ចែករំលែក​ឱ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ​ដូច​ៗ​គ្នា​ដែរ ។

តាម​ធម្មតា​សត្វលោក​ទាំងអស់​តែង​ខ្វល់ខ្វាយ​នឹង​អាហារ​ខ្លាំង​ណាស់ ពួក​សត្វ​ខ្លះ​ប្រឹង​ស្វែងរក​ចំណីអាហារ​សម្រាប់​ចិញ្ចឹមជីវិត​ត្រឹមតែ​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ឯ​សត្វ​ពួក​ខ្លះ មាន​ប្រាជ្ញា​ចេះ​រក្សាទ្រព្យ ប្រមូល​ចំណីអាហារ​មក​លាក់​ទុក​សម្រាប់​បរិភោគ​សុខ​ស្រួល​តែ​ខ្លួនឯង​ទៅ​ថ្ងៃក្រោយ​ទៀត ។

ចំណែក​វិញ្ញូ​ជន​តែង​ខំ​រក​ទ្រព្យ រក​អាហារ​មក​សម្រាំង​ទុក​មិន​សម្រាប់​តែ​ខ្លួនឯង​ទេ លោក​តែង​ចែករំលែក​នូវ​អាហារ​ជា​ចំណែក​ខ្លះ​ដល់​សត្វ​ទាំងឡាយ​ណា​ដែល​កំពុង​ស្រែក​ឃ្លាន ដើម្បី​សុខ​សប្បាយ​ទាំងអស់​គ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ