ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូបជាច្រើនក្នុងផ្សារ​ក្រមួនភូមិបាយ៉ាប​ត្រូវភ្លើង​ឆេះខ្ទេច​​គ្មានសល់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​កាលពី​​វេលា​ម៉ោង​៨និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ មានករណី​​អគ្គី​ភ័យ​​ឆាបឆេះតូប​​លក់​​ដូរ​​សង់​អំពីដែកដំបូលប្រក់ស័ង្កសី​អស់​ចំនួន៥​តូប​ក្នុង​ផ្សារ​ក្រមួន​ភូមិ​បា​យ៉ាប តាម​បណ្តោយ​ផ្លូវ​ឧ​កញ៉ាម៉ុង​រិ​ទ្ធី​ ផ្លូវ​លេខ​១០២៨ ក្រុម​ទី​១ ស្ថិតក្នុ​ង​ភូមិ​ប៉ា​យ៉ាប…

រាជធានីភ្នំពេញ ៖ ​​កាលពី​​វេលា​ម៉ោង​៨និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ មានករណី​​អគ្គី​ភ័យ​​ឆាបឆេះតូប​​លក់​​ដូរ​​សង់​អំពីដែកដំបូលប្រក់ស័ង្កសី​អស់​ចំនួន៥​តូប​ក្នុង​ផ្សារ​ក្រមួន​ភូមិ​បា​យ៉ាប តាម​បណ្តោយ​ផ្លូវ​ឧ​កញ៉ាម៉ុង​រិ​ទ្ធី​ ផ្លូវ​លេខ​១០២៨ ក្រុម​ទី​១ ស្ថិតក្នុ​ង​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ពាក់ព័ន្ធ​នឹងករណីនេះមិនបណ្តាល​ឱ្យមនុស្ស​ណាម្នាក់រងគ្រោះថ្នាក់នោះទេ ចំណែកមូលហេតុ​គឺ​បណ្តាលមក​ឆ្លងចរន្តអគ្គិសនី ។

​ម្ចាស់​ទីតាំង​កើតហេតុ​ខាងលើ​​ឈ្មោះ​អុ​ឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ៥៦​ឆ្នាំ មុខរបរលក់ដូរ ។​

តូប​លក់ដូរ​ចំនួន៥​តូបសង់អំពីដែកដំបូលប្រក់ស័ង្កសី​ដែលត្រូវអគ្គិភ័យឆាបឆេះ​​ខាងលើ​រួម​មាន ១-​តូប​បិទ​តែម​ម៉ូតូ​មានទំហំ៤​ម៉ែត្រ​គុណនឹង​​១១​ម៉ែត្រ ២-តូប​កាត់ដេរ​សម្លៀក​បំពាក់​មានទំហំ៣​ម៉ែត្រ​គុណនឹង១១​ម៉ែត្រ ៣-តូប​លក់​ចាប់ហួយ ​មាន​ទំហំ៣​ម៉ែត្រ​គុណនឹង​១១​ម៉ែត្រ ៤-តូប​លក់​និង​ជួសជុល​ទូរស័ព្ទ​ដៃ​មាន​ទំហំ៤​ម៉ែត្រគុណនឹង​១១​ម៉ែត្រ ​និង​៥-តូប​លក់​ចាប់ហួយ​និង​ផ្លែ​ឈើ​មាន​ទំហំ៤​ម៉ែត្រ​គុណនឹង​១១​ម៉ែត្រ។

ក្នុងហេតុការណ៍​ខាងលើ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន១៥គ្រឿងចុះមកជួយអន្តរាគមន៍ដោយ​ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន១២​​គ្រឿង​ ​ក្នុងនោះ​រួម​មាន រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ជំនួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៣គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួនមួយ​គ្រឿង​, រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ជំនួយ​របស់​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន៦គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន១គ្រឿង​, រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ជំនួយ​របស់ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន​៣គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​មួយគ្រឿង, រថយន្ត​ពន្លត់អគ្គិភ័យជា​ជំនួយ​របស់​ក្រុម​ហ៊​ន​ស្រា​បៀរ​ចំនួន​មួយ​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​មួយគ្រឿង ។

អគ្គិភ័យ​ខាងលើ​បាន​រលត់ទៅវិញ​នៅ​ម៉ោង៩និង​​៣៥នាទី​យប់​ថ្ងៃដដែល ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ