ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជំនួយការ​ស្មៀន​ម្នាក់ត្រូវ​​ជន​មិន​ស្គាល់​មុខ​ចាប់​បាត់​ខ្លួន​១​យប់​២​ថ្ងៃ​មិន​ទាន់​ដឹង​ដំណឹង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នារី​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ឡើង​រថយន្ត​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា​នេះ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា…

ខេត្តបន្ទាយមានជ័យ ៖ នារី​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ឡើង​រថយន្ត​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា​នេះ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​មិន​ទាន់​ដឹង​ដំណឹង​នៅឡើយ ។

លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ អឿ​ន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​បំរើ​ការ​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក​វរសេនីយ៍ទោ សែ​ស វិបុល បាន​បន្ត​ថា ក្រោយ​ពី​មាន​ករណី​ចាប់​នារី​រង​គ្រោះ​ខាងលើ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ចុះ​ធ្វើការ​ស្រា​ជ្រាវ ជុំវិញ​ករណី​នេះ ។ នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ក្មេង​ស្រី លាង សុ​គ​ន្ធា អាយុ​១០​ឆ្នាំ យក​ឡេ​ទៅ​ឲ្យ​គេ​នៅ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ពេល​ត្រឡប់​មក​វិញ​ជិត​ដល់​ផ្ទះ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ក្តាប់​អត្តសញ្ញាណ​មិន​បាន បើករថយន្ត​កា​ម៉ា​រី​ពណ៌​ខ្មៅ ក្តាប់​ស្លាក​លេខ​មិន​បាន​បាន​ហៅ​ម៉ូតូ​ឲ្យ​ឈប់ ចម្ងាយ​៣០​ម៉ែត្រ ដើម្បី​និយាយ​គ្នា​ពេល​នោះ​នារី​រង​គ្រោះ​និយាយ​ថា យើង​មិន​ដែល​ស្គាល់គ្នា​ផង ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ចាប់​ជន​រង​គ្រោះ​ដោយ​និយាយ​ថា​អូន​ឯង​ធ្វើបាប​ចិត្ត​បង​ណាស់ រួច​ទាញ​ចូល​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាត់ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​នារី​រង​គ្រោះ​ធ្លាប់​មាន​សង្សា ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ គុណ សា​រ៉ា​ក អាយុ​២៤​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២១ ខែតុលា ២០១៩ មក​ម្លេះ​នឹង​រៀប​ការ នៅ​ថ្ងៃ​ទី​៨ ខែមេសា ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ