ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​សុទ្ធតែ​បុគ្គល​ឆ្នើម​ក្នុង​វី​ដេ​អូ​លាត​ត្រដាង​ចក្ខុវិស័យ​ដែល​នាំ​មក​ជូន​ដោយ OPPO Find X2 Pro

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ធម្មតា​ យើង​តែងតែមាន​ក្តី​ស្រមៃ និង​ម​ហិ​ច្ឆិ​តារៀង​ៗ​ខ្លួន ហើយ​ក៏​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។ ដើម្បី​ក្លាយជា​បុគ្គល​ខ្លាំងពូកែ លេចធ្លោ និងជោគជ័យ​ម្នាក់​បាន ទាមទារ​ឲ្យ​មាន​គោលដៅ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់…

ជា​ធម្មតា​ យើង​តែងតែមាន​ក្តី​ស្រមៃ និង​ម​ហិ​ច្ឆិ​តារៀង​ៗ​ខ្លួន ហើយ​ក៏​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។ ដើម្បី​ក្លាយជា​បុគ្គល​ខ្លាំងពូកែ លេចធ្លោ និងជោគជ័យ​ម្នាក់​បាន ទាមទារ​ឲ្យ​មាន​គោលដៅ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ រួម​ផ្សំ​ជាមួយនឹង​ទេព​កោសល្យ ឧបនិស្ស័យ គំនិត​ច្នៃ ភាព​ប៉ិន​ប្រសប់ ដេញ​ទាន់​កាលៈទេសៈ សម័យកាល និង​ចាប់​យក​នូវ​បទ​ពិសោធន៍​ល្អ ៗ​ពី​អ្នក​ដទៃ ។ ប្រិ​យ​មិត្ត​អ្នក​អាច​រង់ចាំ​តាមដាន​ទស្សនា​នូវ​វី​ដេ​អូ​លាតត្រដាង​ចក្ខុវិស័យ​បុគ្គល​លេចធ្លោរ ក្នុង​វិស័យ​បច្ចេកវិទ្យា កីឡា នឹង ជំនួញ ដែល​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង YouTube ផ្លូវការ​ក្រុមហ៊ុន OPPO ដើម្បី​ជា​គន្លឹះ​សម្រាប់​យក​ទៅ​សិក្សា ពិចារណា ឬ​យក​គំរូ​តាម ។

https://www.facebook.com/watch/?v=230301461430783

https://www.youtube.com/watch?v=PcKEDO5zeNI

បន្ទាប់​ពី​បាន​ទស្សនា​នូវ​ឈុត​ខ្លី​ៗ នៃ​វី​ដេ​អូ​លាតត្រដាង​ចក្ខុវិស័យ ប្រិ​យ​មិត្ត​ប្រហែលជា​អាច​ចាប់អារម្មណ៍​ខ្សែជីវិត និង​ការ​ពិត​ពីក្រោយ​នៃ​ភាព​ជោគជ័យ​របស់ លោក ជី សិលា ស្ថាបនិក​ក្រុមហ៊ុន Sabay កញ្ញា ស៊ន សៀវ​មី កីឡាការិនី​ឆ្នើម​តៃ​ក្វា​ន់​ដូ លោក ច​ន សី ស្ថាបនិក Cambo Report និង កញ្ញា ស៊ូ មុនី​ពេជ្រ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ធ្យូ​ប កាហ្វេ ជាក់​ជា​មិន​ខាន​ឡើយ ដូច្នេះ​ដើម្បី​ស្រាយ​ច​ម្ង​ល់ និង​ស្វែង​យល់​លម្អិត​ពី​ពួក​គាត់​មាន​តែ​រង​ចាំ​ទស្សនា​វី​ដេ​អូ​ទាំងមូល​ទាំងអស់​គ្នា ក្នុង​ពេល​ឆាប់​ៗ​នេះ នៅ​ក្នុង​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​របស់ OPPO ។

លោក រី​ន ពេជ្រ​មុនី ប្រធាន​គ្រប់គ្រង​ផលិត​ផង​ទូរ​សព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro បាន​ឲ្យ​ដឹង​ថា កាលដែល​ក្រុមហ៊ុន OPPO បាន​សម្រិត​ស​ម្រា​ង​ផលិត​នូវ​វី​ដេ​អូ​លាតត្រដាង​ចក្ខុវិស័យ​របស់​បុគ្គល​ពូកែ​ៗ​នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​នូវ​បទ​ពិសោធ​ល្អ​ៗ គន្លឹះ​ពិសេស​ៗ ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ការ​អត់ធ្មត់ ការ​រុករក ច្នៃប្រឌិត និង​ការ​ចេះ​យល់​កាលៈទេសៈ ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ ទំនើប​ៗ ដូច​ជា​ទូរស័ព្ទ​លំដាប់​កំពូល Find X2 Pro ជាដើម ។

សូម​រំលឹក​ថា OPPO Find X2 Pro ($1299) ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​តំណាង​ឲ្យ​ការ​រុករក​និង​ច្នៃប្រឌិត​ថ្មី មាន​អេ​ក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល 120​ហឺត​រលូន​ឥត​ទាក់ និង កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក ១​ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់​នូវ​បទ​ពិសោធន៍ និង​បដិវត្តន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផាសុកភាព ។

ជា​ពិសេស​ក៏​មាន​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប 5G លំដាប់​កំពូល Snapdragon 865 អម​ដោយ RAM យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ​ខាងក្នុង​ទូរ​សព្ទ​ផ្ទាល់ 512GB ប្រភេទ UFS3.0 ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី ស្អាត​បំផុត ColorOS 7.1 (​ដំណើរការ​លើ Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វី​ដេ​អូ Soloop 2.0 មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60%)​។

ជា​ពិសេស ​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 មុខងារ​ស្កេ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនាន់​ទី​6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សំឡេង​បែប Stereo ពីរោះ​រណ្តំ​ចិត្ត ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ