ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​សម្រាប់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​ត្រួតពិនិត្យ​សុខភាព​អណ្តើក
អណ្តើក​អាយុ​៦៣​ឆ្នាំ នៅ​លើ​កោះ Galapagos ដើរ​នៅ​ក្នុង​ឧទ្យាន​សត្វ​អូស្ត្រាលី មុន​ពេល​ចូល​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ។

១-​ត្រួតពិនិត្យ​សុខភាព​អណ្តើក
អណ្តើក​អាយុ​៦៣​ឆ្នាំ នៅ​លើ​កោះ Galapagos ដើរ​នៅ​ក្នុង​ឧទ្យាន​សត្វ​អូស្ត្រាលី មុន​ពេល​ចូល​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ។

២-​ដើរ​លក់​ទឹកដោះ​អូដ្ឋ
ជា​ធម្មតា​មនុស្ស​ទូទៅ​និយម​ទទួលទាន​ទឹកដោះគោ ប៉ុន្តែ​បា​៉​គី​ស្ថាន​បែរជា​និយម​ទឹកដោះ​អូដ្ឋ ។ ជាក់ស្តែង​ស្ត្រី​ម្នាក់​ដើរ​លក់​ទឹកដោះ​អូដ្ឋ​ដែល​ដាក់​ក្នុង​ធុង ។

៣-​សារមន្ទីរ​សត្វល្អិត​ក្នុង​សហរដ្ឋអាមេរិក
ខ្ទួយ​មួយ​ក្បាល​វារ​ឡើង​លើ​មាត់​កែវ​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​អា​មេ​រិ​ក​នៅ​ក្រុង​ញូ​វ​យ៉​ក ។ សារមន្ទីរ​នោះ​មាន​សត្វល្អិត​ជា​ច្រើន​ដូច​ជា​ពីងពាង ខ្ទួយ ជាដើម សម្រាប់​ការ​ស្រាវជ្រាវ ។

៤-​ភេ​ដេក​សំដិល​ថ្ងៃ
កូន​ភេ​មួយ​ក្បាល​ដេក​សំដិល​ថ្ងៃ​នៅ​កំពង់​ផែ​មួយ​ក្នុង​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ។ ក្នុងឆ្នាំនេះ​មានកូន​ភេ​នៅ​ពាសពេញ​មាត់ច្រាំង ព្រោះ​វា​ឡើង​ហាលថ្ងៃ​ដើម្បី​ឱ្យ​រោម​ពី​កំណើត​ជ្រុះ និង​ដុះ​រោម​ថ្មី​ជំនួស ។

៥-​លាក់​លុយ​នៅ​ក្នុង​ក្បាល​វី​ដេ​អូ​ស៊េរី​ចាស់
សមាជិក​ម្នាក់​នៃ​គ្រួសារ​អា​មេ​រិ​ក នៅ​ក្រុង​ស៊ី​អេ​តថ​ល បាន​យក​ក្បាល​វី​ដេ​អូ ស៊េរី​ចាស់​ទៅ​បោះចោល​លើ​គំនរ​សម្រាម ។ រយៈពេល​១​ស​ប្តា​ហ៍​ក្រោយ​ស្ត្រី​ជា​ម្តាយ​ប្រាប់​ថា នៅ​ក្នុង​ក្បាល​វី​ដេ​អូ នោះ​គាត់​ទុក​លុយ​ចំនួន​៦.០០០​ដុល្លារ ។ ដោយ​មាន​ជំនួយ​ពី​សមត្ថកិច្ច ចំណាយពេល​ជា​ច្រើន​ម៉ោង​ទើប​រក​ក្បាល​វី​ដេ​អូ​នោះ​ឃើញ​វិញ ។

៦-​ឆ្កែ​រត់ប្រណាំង​ដណ្តើម​ជើងឯក
ឆ្កែ​ពូជ «Pug»​រត់ប្រណាំង​ដណ្តើម​ជើងឯក​នៅ​ក្រុង​មុ​យ​និក ប្រទេស​អា​ល្លឺ​ម៉​ង់ ។ កម្មវិធី​នេះ​មាន​ឆ្កែ​ពូជ Pug ជា​ច្រើន​ក្បាល​ចូលរួម​ប្រកួត ក្នុង​រយៈ​ចម្ងាយ​៥០​ម៉ែត្រ ។

៧-​ខ្ទះ​យក្ស
ចុងភៅ​ជប៉ុន​នៅ​ភោជនីយដ្ឋាន​អាហារ​អេ​ស្បា​៉​ញ​មួយ​បាន​រួម​គ្នា​ឆា​បាយ​អេ​ស្បា​៉​ញ​នៅ​ក្នុង​ខ្ទះ​យក្ស​មួយ​មាន​អង្កត់ផ្ចិត​ប្រវែង​២​ម៉ែត្រ អាច​ទទួល​មនុស្ស​បាន ២.០០០​នាក់ ។ បាយ​ឆា​នោះ​ប្រើ​អង្ករ​៨០​គីឡូក្រាម មាន់​៨០​គីឡូក្រាម សណ្តែកក្រហម​៣០​គីឡូក្រាម សណ្តែក​ឡាន់​តៅ​១០​គីឡូក្រាម និង​ប្រេងឆា​១០​លី​ត្រ ។

៨-​ប្រកួត​បាល់​ក្នុង​ភក់
កីឡាករ​ម្នាក់​ផ្តេកខ្លួន​ទាត់​បាល់​ក្នុង​កម្មវិធី​ប្រកួត «​អូ​ឡាំ​ពិ​ក​ភក់​» នៅ​ក្រុង​ប្រ៊ុ​ន​ប៊ុត​ថ​ល ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់ ៕