ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ្យការចោទប្រកាន់មន្ត្រីក្រសួងទេសចរណ៍​​ អាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ ​មីនា ឆ្នាំ២០២០…

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ ​មីនា ឆ្នាំ២០២០ បានសម្រចធ្វើការចោទប្រកាន់អនុប្រធានការិយាល័យក្រសួងទេសចរណ៍ ជា​ផ្លូវការហើយ ពីបទ​បើកបរធ្វេសប្រហែសបណ្តាលឲ្យរបួសដល់អ្នកដ៏ទៃមានច្រើននាក់ តាមមាត្រា៨៣ ច្បាប់ស្តីអំពីចរាចរណ៍ផ្លូវគោកថ្មី ។

បើដូចការចោទប្រកាន់តាមមាត្រាខាងលើនេះ ជនជាប់ចោទអាចជាប់ពន្ធនាគារចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ នោះ មិនគិតដល់សំណងជនរងគ្រោះទេ ។ ជនសង្ស័យមានឈ្មោះ​ ឆាយ គឹ​ម​ហួ​ន ភេទប្រុស អាយុ​៣៣​ឆ្នាំ មុខ​ងារជា​អនុ​ប្រធានការិយាល័យ​ក្រសួងទេស​ចរណ៍ ស្នាក់​នៅផ្ទះ​លេខ​១០៣៨ ផ្លូវ​ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ២BD-៩៨៦៧​ក្រោយពីតំណាងអយ្យការ​បានសម្រេចធ្វើការចោទ​ប្រកាន់​ជាផ្លូវការ​រួច សំណុំរឿងនេះបានចាត់ទៅខាងចៅក្រមស៊ើប ដើម្បីបើកការសាកសួរ នឹងសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួន​ជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។ ប៉ុន្តែដោយពេលវេលាល្ងាចទៅហើ យ និងផុតម៉ោងរដ្ឋបាលផង​ សមត្ថកិច្ច​បាននាំជនសង្ស័យយក ទៅ​ឃាត់ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញជាបណ្តោះអាសន្ន លុះព្រឹកថ្ងៃទី១៤ ខែមីនា ត្រូវបញ្ជូនមកកាន់សាលាដំបូងវិញ ដើមីប្រគល់ជូនចៅក្រមសាកសួរបន្តនីតិវិធី ។

គួរបញ្ជាក់ថា ដើមចម នៃអង្គហេតុក្នុងសំណុំ រឿងនេះ​ត្រូវបានគេដឹងថា កាលពី​វេលា​ម៉ោង​១១​ និង​ ៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ជនសង្ស័យមានតួនាទីជាអនុប្រធានការិយាល័យក្រសួងទេសចរណ៍ ទើបតែ​ចេញ​ពី​ពិធីជប់លៀង​សង្ស័យបើកបរ​រថយន្ត​មួយ​គ្រឿង ក្នុង​ស្ថានភាព​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​សមត្ថកិច្ច​កំពុង​តែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ រីឯ​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមដែរ ដែលហេតុការនោះបានកើតឡើងនៅ​ចំណុច​មុខ​វត្ត​កោះ តាម​បណ្តោយ​មហាវិថីព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បឋមដំបូងពី​សមត្ថកិច្ច​ឲ្យដឹង​ថា ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គ ស្នងការ​រង​ នឹង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ បាន​ដាក់បញ្ជា​ឲ្យនគរបាលទាំង​១៤​ខណ្ឌ ត្រូវ​តែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយតម្រូវឲ្យចាប់​អ្នកបើកបរ​មិន​ពាក់មួក ប្រើប្រាស់យានយន្ត(ម៉ូតូ)គ្មាន​កញ្ចក់ ព្រមទាំង​ត្រួតពិនិត្យ​រក​ជាតិ​ស្រវឹង និង​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ។ ការ​អនុវត្តន៍​នេះ​គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើ​ពី​វេលា​ម៉ោង​១០​យប់​រហូត​ទៅ​ដល់​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រាត្រ ។

តបតាមបទបញ្ជាររបស់ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្តែង​នៅអធិ ការដ្ឋាននគរបាល​ខណ្ឌដូនពេញ បានដាក់កម្លាំង​ចម្រុះរួម​មានកងអន្តរាគ មន៍​ពិសេស​ ការិយាល័យ​ជំនាញចរាចរណ៍​ផ្លូវគោក នគរបាលជំនាញព្រហ្មទណ្ឌ និង​ ការិយាល័យប្រឆាំងគ្រឿងញៀន​ នៃ​ស្នងការ​ដ្ឋាននគរបាលរាជធានី​ភ្នំពេញ​ ។ កម្លាំងចម្រុះនោះមានការដឹកនាំ​ផ្ទាល់​ដោយលោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ និងលោកស្រី​ឧត្តមសេនីយ៍ទោ ស៊ី​ម ផា​ណុំ ស្នងរ​រង​ទទួល​ផែនការ​ជួញដូរ​មនុស្ស ។ ខណៈ សមត្តកិច្ចកំពុងឈរតម្រង់ជួរដើម្បីអនុវត្តច្បាប់ចរាចណ៍នោះ ស្រាប់តែជនស្រវឹងឈ្មោះ ឆាយ គឹមហួន បានបើកទៅបុកបារ៉ាស់ នឹងបុកសមត្តកិច្ចបណ្តាលឲ្យរង​របួស​យ៉ាងដំណំ​លើស្នងការរង២​ រូប នឹងកម្លាំង​អន្តរាគមន៍​ពិសេស​មួយរូបទៀតធ្ងន់ធរ ។

ក្រោយពេលកើតហេតុភ្លាម​នោះ​ដែរ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មួយ បាន​ទៅដឹក​មន្ត្រី​សមត្ថកិច្ច​ដែល​រងរបួសទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ព្យាបាល ចំណែកជនបង្កត្រូវ​បាន​កម្លាំ ង​សមត្តកិច្ចជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ឃាត់ទុកធ្វើការ​វាស់​ជាតិ​អាកុល ដោយបានរក​ឃើញ​មាន​ជាតិ​អាកុល​០.៧៨​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។ ដោយយោងទៅលើបទល្មើសជាក់ស្តែង ដែលជនសង្ស័យបើកបរ​ក្នុងស្ថានភាពស្រវឹង ធ្វេសប្រហែសបណ្តាលឲ្យរងគ្រោះដល់អ្នកដ៏ទៃច្រើននាក់ សមត្តកិច្ចសម្រេច​ចិត្តដាក់​ខ្នោះជនបង្ក នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា​ដំបូងរាជ​ធានីភ្នំចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ