ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កុក​យំលេងចេញ បើតូបខ្ទេចអស់ទៅហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បងប្អូន​អាជីវករ​លក់ដូរ​រាប់រយ​នាក់​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ឆោឡោ ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​ក្រៅ​បរិវេណ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ត្រូវ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ មីនា​នេះ ដោយ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ឡើង​ក្រហមច្រាល​ទៅ​លើ​អាកាស ។…

ខេត្តកំពង់ចាម ៖ បងប្អូន​អាជីវករ​លក់ដូរ​រាប់រយ​នាក់​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ឆោឡោ ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​ក្រៅ​បរិវេណ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ត្រូវ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ មីនា​នេះ ដោយ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ឡើង​ក្រហមច្រាល​ទៅ​លើ​អាកាស ។

អាជីវករ​លក់ដូរ​ឈ្មោះ លី ឆៃ​លួ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ថា ក្នុង​ពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​នៅ​ក្រៅ​បរិវេណ​ផ្សា​របឹង​កុក ប៉ែក​ខាងត្បូង​ដំបូង​គាត់​មិន​បានដឹង​នោះ​ទេ ។ លុះ​នៅ​វេលា​ម៉ោង​ជិត​១២​យប់ ថ្ងៃ​ទី​១៣ មីនា ត្រូវ​បាន​ក្មួយ​ជា​មន្ត្រី​នគរបាល​បាន​ទូរស័ព្ទ​ប្រាប់​ថា​ភ្លើង​ឆេះ​ផ្សា​របឹង​កុក បន្ទាប់​មក​គាត់​ក៏​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ​មក​មើលឃើញ​តូប​របស់​គាត់​ដែល​មាន​លក់​ស្វាយ ប៉ិ​គក់ ម្កាក់​រួម និង​ផ្លែ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​ពេញបន្ទុក​ដោយ​មិន​អាច​ចូល​ទៅ​ជញ្ជូន​យក​របស់ទ្រព្យ​បាន​នោះ​ទេ ដោយសារ​តែ​អំណាច​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ពេញបន្ទុក ។

អាជីវករ​ឆៃ លួ​ន ប្រាប់​បន្ត​ថា តូប​របស់​គាត់​រួម និង​តូប​អ្នកលក់​ផ្សេង​ទៀត​ជា​ច្រើន​ក៏​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ មីនា គាត់​ក៏​មក​រៀបចំ​រុះរើ​តូប​ឲ្យ​បាន​ស្រួលបួល ដើម្បី​ឲ្យ​អាជ្ញាធរ​ក្រុង​កំពង់ចាម​គេ​ចុះ​រៀបចំ​ឈូស​ឆាយ ដើម្បី​រៀបចំ​ធ្វើ​ជា​ថ្មី​ឡើង​វិញ ។ របស់ទ្រព្យ​ដែល​ឆេះ​ខូចខាត​ជា​កម្មសិទ្ធិ​របស់​គាត់​មិន​មាន​ច្រើន​នោះ​ទេ តែ​គាត់​បាន​សោកស្ដាយ ព្រោះ​គាត់​បាន​ប្រកប​អាជីព​លក់ដូរ​នៅ​ផ្សា​របឹង​កុក​នេះ​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ។ មួយវិញទៀត​គាត់​ត្រូវ​រៀបចំ​កាត់​ចំណងដៃ​កូន​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ មីនា ស្ថិត​នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក កម្មវិធី​នោះ​នឹង​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ។ ហើយ​ក្រោយ​រៀបចំ​កាត់​ចំណងដៃ​កូនប្រុស​ស្រី​រួច និង​រៀបចំ​កន្លែង​លក់ដូរ​ធម្មតា​វិញ ។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​បាន​សេចក្ដីរាយការណ៍​មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ចំណុច​ផ្សា​របឹង​កុក ភូមិ​ទី​៧ សង្កាត់​បឹង​កុក ខេត្តកំពង់ចាម រូប​លោក​បាន​ដឹកនាំ​ផ្ទាល់ និង​បញ្ជា​អោយ​រថយន្ត​អគ្គិភ័យ​ខេត្តកំពង់ចាម​ចំនួន ១៣​គ្រឿង ។ ដោយ​មើលឃើញ​ពី​វិសាលភាព​នៃ​អគ្គិភ័យ​នេះ​មាន​ទំហំ​ធំធេង​ក៏​បាន​សុំ​ការ​ជួយ​ការ​អន្តរាគមន៍​ពី​លោកស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​ផ្ដល់​ជូន​រថយន្ត​អគ្គី​ភ័យ​របស់​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៤​គ្រឿង មក​ចូលរួម​អន្តរាគមន៍​ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ដែល​កំពុង​តែ​ឆាបឆេះ​តូប និង​គ្រែ​លក់ដូរ​របស់​អាជីវករ​នៅ​ផ្សា​របឹង​កុក ។

សរុប​រថយន្ត​ដែល​ប្រើ គឺ​មាន​ចំនួន​១៧​គ្រឿង បាញ់​ទឹក​អស់​៣៦​សឺ​ទែន និង​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សរុប​ចំនួន ១៩២​នាក់ ។ អគ្គិភ័យ​នេះ​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ព្រឹក ថ្ងៃ​ទី​១៤ មីនា ដែល​ប្រតិបត្តិការ​នេះ​ចំណាយ​អស់​រយៈពេល ជាង​២​ម៉ោង ។

សូម​បញ្ជាក់​ថា លំនៅ​ដ្ឋា​ន​ផ្ទះល្វែង​របស់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ខាងត្បូង​ផ្សា​របឹង​កុក​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ពួក​គាត់​មានការ​ផិត​ភ័យ​យ៉ាង​ខ្លាំង​ក្នុង​នោះ​រហូត​ដល់​មាន​អ្នកខ្លះ​ពេញ​មួយ​យប់​ទល់​ភ្លឺ​មិន​បាន​សម្រាក​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ