ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​កំពុងងូតទឹកម្នាក់ឯង ចាប់អូស​ដៃ​​ចូល​​​ក្នុង​​គុម្ព​ព្រៃ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​១៣ ​មីនា បាន​ធ្វើការ​ឃាត់​ខ្លួន​បុរស​វ័យ៦៤​ឆ្នាំ​ម្នាក់ ទៅ​តាម​​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រីជាអនីតិជនម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​ ដោយជននេះ ​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​ក្មេង​ស្រី​នៅ​ព្រៃ​គុម្ព​ប្ញ​ស្សីរហូត​បាន​សម្រេច​ម្តង​…

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​១៣ ​មីនា បាន​ធ្វើការ​ឃាត់​ខ្លួន​បុរស​វ័យ៦៤​ឆ្នាំ​ម្នាក់ ទៅ​តាម​​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រីជាអនីតិជនម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​ ដោយជននេះ ​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​ក្មេង​ស្រី​នៅ​ព្រៃ​គុម្ព​ប្ញ​ស្សីរហូត​បាន​សម្រេច​ម្តង​ ។​

នគរបាល​ស្រុក​ចិត្រ​បុរីនិយាយ​ថា ជនសង្ស័យ​ឈ្មោះថូ ឡូញ អាយុ​៦៤​ឆ្នាំ ស្នាក់​នៅភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ​ធ្វើ​សកម្មភាព​​នៅគុម្ព​ព្រៃប្ញ​ស្សី​មួយ​កន្លែងក្បែរ​អូរ ខណៈ​នាង​ត្រឡប់​មក​ពី​ងូតទឹក​អូរ​ម្នាក់ឯង​ ។

បើ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​មក​នគរបាល​ថា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ នាង​ជាមួយ​ម្តាយ​​បាន​ទៅ​ស៊ីឈ្នួល​ច្រក​ធ្យូង​ឱ្យ​ជនសង្ស័យ ​។ ហើយ​នាង​បាន​ទៅ​ងូតទឹក​អូរ​ម្នាក់​ឯង​នៅ​ក្រោយ​ភូមិ​ក៏​ជួប​និង​ជនសង្ស័យ​ ។ ជនសង្ស័យបាន​ចាប់​អូស​ដៃនាង​គំរាម​នាង​មិន​ឲ្យ​ស្រែក និង​ប្រាប់​ឱ​ពុក​ម្តាយ គឺ​រូបគេ​និង​សម្លាប់​ចោល​​ ហើយ​ជន​នេះ​បាន​ធ្វើសកម្មភាព​​រហូត​បាន​សម្រេច​តែម្តង។ ដោយសារ​តែ​ខ្លាច​ការ​គំរាម​ពី​ជន​ង្ស័​យ ​នាង​មិនហ៊ាន​ប្រាប់​រឿង​នេះ​ទៅ​ឱ​ពុក​ម្តាយ​ភ្លាម​ៗនោះ​ទេ​។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ត្រូវជា​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ ​។ ក្រោយ​ការ​ចាប់ខ្លួន ​និង​នាំ​ខ្លួន​ជន​នេះ​ឆ្លើយ​ទទួលស្គាល់​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​​ ដូច​តាម​បណ្តឹង​របស់​ក្មេងស្រី​នោះ​មែន​។

អត្ថបទសរសេរ ដោយ