ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ២​នាក់​បន្ថែម​ថ្មី​ទៀត នៅ​ភ្នំពេញ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ចេញ​នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នេះ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 បន្ថែម​ថ្មី​ចំនួន​២​ករណី​ទៀត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ចេញ​នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នេះ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 បន្ថែម​ថ្មី​ចំនួន​២​ករណី​ទៀត នៅ​រាជធានី​ភ្នំពេញ នៅ​លើ​ជនជាតិ​កា​ណា​ដា វ័យ​៤៩​ឆ្នាំ និង​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ ។

ក្រសួងសុខាភិបាល បញ្ជាក់​ថា បុរស​បរទេស​ទាំង​ពីរ​នាក់ ត្រូវ​បាន​យក​មក​ដាក់​ឲ្យ​សម្រាក​ព្យាបាល បន្ទប់ដាច់ដោយឡែកនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ យ៉ាងណា ក្រុមការងារ​ក្រសួងសុខាភិបាល កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ជាមួយ​បុរស​ជនជាតិ​កា​ណា​ដា និង​ជនជាតិ​ប៊ែ​ល​ហ្សិ​ក ។

សូម​បញ្ជាក់​ថា ករណី​ថ្មី​ចំនួន​២​នាក់​បន្ថែម​ថ្មីនេះ មិន​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកដំណើរ​លើ​នាវា Wiking Cruise Journey មក​ពី​វៀតណាម ចូល​ទៅ​ខេត្តកំពង់ចាម​ទេ ។
សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល មានដូចខាងក្រោមនេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ