ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប​ធ្លាក់​ចុះ​ប្រហែល​៧០% ខណៈ​កូ​វី​ដ​១៩​កើត​ឡើង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ក្នុង​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​ក្រុង​សៀមរាប​មានការ​ធ្លាក់​ចុះ​៧០% ខណៈ​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ពី​ជនជាតិ​ជប៉ុន​កាលពី​ពេល​ថ្មី​នេះ បន្ទាប់​ពី​មាន​កើត​វិបត្តិ​ជំងឺ…

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ក្នុង​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​ក្រុង​សៀមរាប​មានការ​ធ្លាក់​ចុះ​៧០% ខណៈ​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ពី​ជនជាតិ​ជប៉ុន​កាលពី​ពេល​ថ្មី​នេះ បន្ទាប់​ពី​មាន​កើត​វិបត្តិ​ជំងឺ Covid-19​ថ្មី បណ្តាល​ឱ្យ​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​លើ​ពិភពលោក មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

ក្នុង​នោះ​ផង​ដែរ ភ្នាក់ងារ​កោះសន្តិភាព បាន​ធ្វើ​ផ្តល់​បទ​សម្ភាសន៍​ពី​អ្នកស្រី​ម្នាក់​ជា​អ្នកលក់​សំបុត្រ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​អង្គរ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​ភ្ញៀវ​បរទេស​ដែល​ចូល​មក​ទិញ​សំបុត្រ​ទៅ​ទស្សនា​នៅ​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​សព្វ​ថ្ងៃនេះ​មាន​តែ​ភ្ញៀវ​អឺរ៉ុប ចូល​មក​ទិញ​សំបុត្រ មិនសូវ​មាន​ភ្ញៀវ​ជនជាតិ​ចិន ឬ​ជនជាតិ​កូរ៉េ ដូច​កាលពីមុន​នោះ​ទេ តាំងពី​កើត​ជំងឺ Covid-19 ថ្មី នៅ​លើ​ពិភពលោក មក​។ ជា​ពិសេស​នៅ​ក្នុង​ខេត្តសៀមរាប នាំ​គ្នា​ល្បី​ត​ៗ​គ្នា​រឿង​បុរស​ម្នាក់​បាន​កើត​ជំងឺ Covid-19 ថ្មី ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ម្នាក់​មក ទើប​ធ្វើ​ឱ្យ​ខេត្តសៀមរាប​មានការ​ធ្លាក់​ចុះ​។

អ្នកស្រី​បន្ត​ថា ការ​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​នោះ កាលពីមុន​ក្នុង​មួយ​ថ្ងៃ លក់​បាន​សំបុត្រ​ចាប់ពី​៧​ពាន់​ទៅ​៨​ពាន់​នាក់ ហើយ​សំបុត្រ​១​សន្លឹក​តម្លៃ​៣៧​ដុល្លារ​។ លុះដល់​ពេល​បច្ចុប្បន្ន​នេះ លក់​បាន​តែ​២​ពាន់​ទៅ​៣​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​នេះ​ជា​ភ្ញៀវ អឺរ៉ុប​ទៀត បើ​មាន​ភ្ញៀវ​ជនជាតិ​កូរ៉េ មួយ​ក្រុម​ៗ​ដែរ​។

បើ​តាម​ប្អូនប្រុស​ម្នាក់​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​កន្លែង​លក់​សំបុត្រ បាន​ប្រាប់​ថា កាលពីមុន​លក់ដាច់​ណាស់ ក្នុង​១​ថ្ងៃ​លក់​បាន​ជិត​១​ពាន់​ដុល្លារ លុះដល់​សព្វ​ថ្ងៃនេះ ចាប់តាំងពី​កើត​ជំងឺ Covid-19 ថ្មី នេះ សូ​ម្បី​តែ​៥០​ដុល្លារ​សឹង​មិន​ចង់បាន​ផង ណាមួយ​ជួល​តូប​នៅ​ក្នុង​នោះ​លក់​ទៀត​ទៀត​ផង​។ ប្អូនប្រុស​បន្ត​ថា ចំពោះ​ភ្ញៀវ​អឺរ៉ុប​វិញ បាន​ត្រឹមតែ​ចូល​មើល​លេង​ប៉ុណ្ណោះ តែ​ពួក​គាត់​មិន​បាន​ទិញ ដូច​ភ្ញៀវ​ចិន​នោះ​ឡើយ​។

ចំណែក​ប្អូនស្រី​លក់​សម្លៀក​បំពាក់​នៅ​ក្នុង​កន្លែង​លក់​សំបុត្រ (​គ្រឹះស្ថាន​អង្គរ​) បាន​ប្រាប់​ថា សព្វ​ថ្ងៃ​បាច់​បាយ​ហើយ ដោយសារ​មាន​ជំងឺ Covid-19 ថ្មី​នេះ ដែល​កើតឡើង​នៅ​ទូ​ទាំង​ពិភព​លោក ទើប​វា​ធ្វើ​ឱ្យ​ស្ងាត់​ភ្ញៀវ​ឆឹង​តែ​ម្តង ហើយ​កាលពីមុន​លក់ដាច់​គួរសម ប្រហែល​៧០% ដែរ​។

ចំណែក​ក្រុម​អ្នក​ឆែក​សំបុត្រ​តាម​ផ្លូវ​ទៅ​រមណី​ដ្ឋា​ន​អង្គរ បាន​រៀបរាប់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា​នេះ​ថា ករណី​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​មក​លេង​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ មានការ​ធ្លាក់​ចុះ​ប្រហែល​៧០% នោះ ដោយសារ​មាន​ជំងឺ Covid-19 ថ្មី កើតឡើង​នៅ​ទូ​ទាំង​ពិភពលោក​។

ក្រុម​អ្នក​ឆែក​សំបុត្រ​បាន​រៀបរាប់​បន្ត​ថា កាលពីមុន​ពួក​គាត់​ឆែក​សំបុត្រ​របស់​ភ្ញៀវ​បរទេស ចម្រុះ ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពី​៧​ពាន់​ទៅ​៨​ពាន់​នាក់ នោះ​ទេ​។ លុះដល់​មាន​ជំងឺ Covid-19 នេះ​កើត​ឡើង​ទូ​ទាំង​ពិភពលោក​រួច​មក ក្នុង​មួយ​ថ្ងៃ​ឆែក​សំបុត្រ​បាន​ត្រឹមតែ​២​ទៅ​៣​ពាន់​នាក់​ប៉ុណ្ណោះ​។

រីឯ​លោក ឌី ម​គ្គុ​ទេស​ទស​ចរណ៍ ជនជាតិ​បារាំង បាន​ប្រាប់​ថា ការ​ដែល​ភ្ញៀវ​ចូល​មក​ទស្សនា​នៅ​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​សព្វ​ថ្ងៃនេះ មានការ​ថយ​ចុះ ដោយសារ​មានការ​កើតឡើង​នូវ Covid-19 ថ្មី​នេះ ខុស​ពី​មុន ព្រោះ​កាលពីមុន​ពួក​ខ្ញុំ​រកបាន​ក្នុង​១​ថ្ងៃ​ពេញ ប្រហែល​ជិត​៥០០​ដុល្លារ​ដែរ លុះ​ដល់​បច្ចុប្បន្ន​ក្នុង​១​ថ្ងៃ​រកបាន​ត្រឹមតែ​៥០​ទៅ​១០០​ដុល្លារ នេះ​ដោយសារ​ខ្ញុំ​កៃ​តាម​តួរ​។

បើ​តាម​លោក លី អ្នក​រត់​កង់​បី​ប្រចាំ​នៅ​មុខ​ផ្សារ​ចាស់ ដែល​រស់នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​ប្រាប់​ថា ការ​រត់​កង់​បី​រាល់​ថ្ងៃនេះ មិនសូវ​បាន​លុយ​ប៉ុន្មាន​ទេ ដោយសារ​មិន​សូវ​មាន​ភ្ញៀវ​បរទេស​ជិះ មាន​តែ​ភ្ញៀវ​ខ្មែរ មិន​ដូច​កាលពីមុន​នោះ​ឡើយ​។

ក្នុង​ករណី​នោះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​បំភ្លឺ​ជុំវិញ​ករណី​ភ្ញៀវ​ធ្លាក់​ចុះ​ពី​លោក ង៉ូ​វ សេង កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ជា​ច្រើន​ដង គ្មាន​អ្នក​លើក នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ