ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស វិ​ច្ឆ័​យ និង​ផា​ន់ រះ ប្រកាស​បំបាក់​ថៃ​ព្រម​គ្នា​លើ​សង្វៀន​អា​សុ​ី​អាគ្នេយ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​បើក​ការ​ប្រកួត​តែ​២​សង្វៀន​ដដែល បន្ទាប់​ពី​សង្វៀន​ពេល​យប់​ថ្ងៃអាទិត្យ​បិទ​ចោល ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤ មីនា…

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​បើក​ការ​ប្រកួត​តែ​២​សង្វៀន​ដដែល បន្ទាប់​ពី​សង្វៀន​ពេល​យប់​ថ្ងៃអាទិត្យ​បិទ​ចោល ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤ មីនា ឆ្នាំ​២០២០​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សរុប​ចំនួន​៤​រូប ប៉ះ​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ វង្ស វិ​ច្ឆ័​យ គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ​។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Av Vatan ក្នុង​នាម​ជា​គូ​ឯក ដោយ​ភាគី​ម្ខាង​ៗ ពិតជា​ចង់​ឈ្នះ​ដាច់ខាត ។

ពិតជា​ចង់​ឈ្នះ​ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។ យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៦​លើក ឈ្នះ​៦០​លើក ចាញ់​៦​លើក និង​មិន​ធ្លាប់​ស្មើ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​១១០​លើក ឈ្នះ​៨៩​លើក ចាញ់​១៩​លើក និង​ធ្លាប់​ស្មើ​២​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​កីឡាករ ផា​ន់ រះ ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phat Nathy ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។

លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា ។ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៦​លើក ឈ្នះ​៤៣​លើក ចាញ់​២០​លើក និង​ស្មើ​៣​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​៨៦​លើក ឈ្នះ​៦៩​លើក ចាញ់​១៥​លើក និង​ស្មើ​២​លើក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ