ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម ទិញ​ស្រូវ​ពី​កសិករ​ខ្មែរ​ក្នុង​តម្លៃ​ទាប និង​មិន​មាន​ភាព​ច្បាស់លាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ដើម​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែមីនា​នេះ​តម្លៃ​ស្រូវប្រាំង ឬ​ស្រូវ​អ៊ី​អ៊ែ​រ បស់​ប្រជា​កសិករ​ស្ថិត​នៅ​ក្នុង​ឃុំ​សំបួរ​ស្រុក​ទ្រាំង ខេត្តតាកែវ​បាន​ធ្លាក់​ថ្លៃ​ពី ៧៨០​រៀល​មក នៅ​ត្រឹម ៧៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​នឹង​មិន​មាន​ភាព​ប្រាកដប្រជា​ថា​ឈ្មួញ​វៀតណាម ទិញ ឬ​កក់​ប្រាក់​មុន​នោះ​ទេ…

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ដើម​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែមីនា​នេះ​តម្លៃ​ស្រូវប្រាំង ឬ​ស្រូវ​អ៊ី​អ៊ែ​រ បស់​ប្រជា​កសិករ​ស្ថិត​នៅ​ក្នុង​ឃុំ​សំបួរ​ស្រុក​ទ្រាំង ខេត្តតាកែវ​បាន​ធ្លាក់​ថ្លៃ​ពី ៧៨០​រៀល​មក នៅ​ត្រឹម ៧៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​នឹង​មិន​មាន​ភាព​ប្រាកដប្រជា​ថា​ឈ្មួញ​វៀតណាម ទិញ ឬ​កក់​ប្រាក់​មុន​នោះ​ទេ ដោយសារ​មានការ​រឹត​បណ្តឹង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន តាម​ទូក​ដោយ​ខ្លាច​វីរុស កូ​វី​ដ​-១៩ ។

លោក ឈឿ​ន អ្នក​ប្រមូល​ទិញ​ស្រូវ​ឱ្យ​ឈ្មួញ​វៀតណាម និង​ឈ្មួញ​កម្ពុជា​បានឱ្យ​ដឹង​នៅ ថ្ងៃ​ទី ១២​មីនា​ថា « កាលពី​ម្សិលមិញ​វៀតណាម (​ឈ្មួញ​) ប្រាប់​ស្រូវប្រាំង ឬ​អ៊ី​អ៊ែ​ហ៊ាន​ទិញ ៧៥០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​សម្រាប់​អ្នក​ប្រមូល​ទិញ​ស្រូវ​ដឹក​តាម​រថយន្ត​ទិញ​ក្នុង​តម្លៃ ៧៨០​រៀល​ដោយសារ​គេ​ដឹង​ហាងឆេង​យឺត​ជាង​វៀតណាម​ហើយ​នៅ​ពេល​វៀតណាម​ទម្លាក់​ថ្លៃ​តែ​ពីរ ឬ​បី​ថ្ងៃ​ជាប់​គ្នា នោះ​នឹង​ធ្វើ​ឱ្យ​អ្នកទិញ​ស្រូវ​ដឹក​តាម​រថយន្ត​នឹង​ទម្លាក់​ថ្លៃ​ស្រូវ​ដូច គ្នា​» ។

លោក​បន្ត​ថា មក​ដល់​ថ្ងៃនេះ​ឈ្មួញ​វៀតណាម​ហ៊ាន​ទិញ​ស្រូវ​តាម​វាលស្រែ​ប្រាំង​ក្នុង​តម្លៃ​តែ ៧៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​មិន​ទាន់​ហ៊ាន​ថា​យក ឬ​កក់​ប្រាក់​មុន​ទេ ព្រោះ​គេ​មាន ការ​រឹត​បណ្តឹង​ការ​ដឹកស្រូវ​តាម​ទូក​ឆ្លងកាត់​ព្រំដែន​ក្រែង​មាន​អ្នក​ផ្ទុក​វីរុស កូ​វី​ដ​-១៩​។

បើ​តាម​អ្នក​ប្រមូល​ទិញ​ស្រូវ​ឱ្យ​ឈ្មួញ​ខាងលើ​ឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃនេះ​ឈ្មួញ​វៀតណាម​មិន បាន​ចេញ​ទូក​មក​ដឹកស្រូវ​ដែល​ខ្លួន​បាន​កត់ ឬ​ទិញ​ពី​ប្រជា​កសិករ​ខ្មែរ​នាំ​ទៅ​វៀតណាម នោះ​ទេ ។
ពាក់ព័ន្ធ​តម្លៃ​ស្រូវប្រាំង ឬ​ស្រូវ​អ៊ី​អ៊ែ​នេះ​បើ​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មើល ឃើញ​ថា តម្លៃ​ស្រូវប្រាំង​ឆ្នាំ​នេះ​វា​មាន​តម្លៃ​ប្រហាក់ប្រហែល​ឆ្នាំ​មុន គឺ​តម្លៃ​ត្រ​ដំ​ត្រសង​គ្នា ហើយ​វា​ប្រែប្រួល​តម្លៃ​ក្នុង​រង្វង់​ពី ៥ ទៅ ១០% ។

លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ស្រូវ ប្រាំង​ឆ្នាំ​នេះ​យើង​ប្រមូល​ទិញ​បាន​ច្រើន​គួរ​សមបើ​ប្រៀបធៀប​និង​ឆ្នាំ​មុន ។ តម្លៃ​ស្រូវប្រាំង នៅ​តាម​តំបន់​ខ្លះ​គេ​ហ៊ាន​ទិញ​មួយ​គីឡូក្រាម​ថ្លៃ ៨៥០ ឬ ៨៧០​រៀល ។ សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា យើង​មាន​ទុន​បង្វិល​ប្រហែល ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក បើ​គិត​ជា​បរិមាណ​នៃ​ការ ទិញ​ស្រូវ​បាន​ពី ៨០ ទៅ ១​លាន​តោន​ស្រូវ​» ។

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឬ​ហៅ​ថា CRF ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មាន កំណើន​គួរ​ឱ្យ​កត់សំគាល់ គឺ​បាន​នាំ​ចេញ​ជាង ៨៦.០០០​តោន​នៅ​ក្នុង​ខែកុម្ភៈ ២០២០ ដែល កើន​ជាង ៣៥.០០០​តោន ធៀប​ទៅ​ខែមករា​ឆ្នាំ ២០២០ ។ សរុប​ក្នុង​រយៈពេល ២​ខែ ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ១៣៦.៤៩៩​តោន កើន​ជាង ២២% បើ​ធៀប​ទៅ ២​ខែ​ដើមឆ្នាំ ២០១៩ ។ បើ​តាម CRF ការ​នាំ​ចេញ​អង្ករ​នៅ ២​ខែ​ដំបូង​ឆ្នាំ ២០២០ ទៅ​ចិន បាន ៣៧% ខណៈ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ដទៃ​ទៀត​នា​ខែកុម្ភៈ​បង្ហាញ​កំណើន​វិជ្ជមាន ។

CRF គូសបញ្ជាក់​ថា «​ក្នុង​រយៈពេល ២​ខែ​ដើមឆ្នាំ​នេះ​គឺ ប្រទេស​ចិន​បាន​ស្រូប​យក ៣៧% , សហគមន៍​អឺរ៉ុប​រួម​ទាំង​អង់គ្លេស ៣០%, ប្រទេស​នៅ​ក្នុង​បណ្តារ​សហគមន៍​អាស៊ាន ១៨% និង​បណ្តា​គោលដៅ​ផ្សេង​មាន​ជាង ១៤% ។ បើ​យើង​ក្រឡេក​មើល​កំណើន​ក្នុង​ខែកុម្ភៈ​ដូច គ្នា​នេះ​ឆ្នាំ ២០២០ និង​ឆ្នាំ ២០១៩ យើង​ឃើញ​ថា កំណើន​ទៅ​អ៊ឺ​រ៉ុ​ប កើន ១២៦% កើន​ពី ១០.០៨០​តោន ទៅ ២២.៧៥៣​តោន ។ ទីផ្សារ​ប្រទេស​ចិន កើន ៣៣% ពី ២៧.១៨៦​តោន ទៅ ៣៦.០៨៥​តោន ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន ១១៩% កើន​ពី ៨.៨២៥​តោន ទៅ ១៩.៣៤៧​តោន និង​ទីផ្សារ​ផ្សេង​កើន​ពី ៦.៧៧០​តោន ទៅ ៧.៨៦៤​តោន ។ ជា​រួម​សម្រាប់ ខែកុម្ភៈ ២០២០​កើន ៦៣% ធៀប​ទៅ​ខែកុម្ភៈ ឆ្នាំ ២០១៩» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ