ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមធនធានមនុស្សកម្ពុជាថ្លែងអំណរគុណដល់សមាជិកសមាជិការបស់ខ្លួន

4 ឆ្នាំ មុន

សមាគម​ធនធានមនុស្ស​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមាជិក សមាជិកា​ទាំងអស់​ដែល​តែងតែ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​គាំទ្រ​សកម្មភាព​បណ្តុះបណ្តាល​នានា​របស់​សមាគម ។ ក្នុង​គោលបំណង​បង្កើន និង​រឹតចំណង​សាមគ្គីភាព​រវាង​សមាជិក និង​សមាជិកា​ទាំងអស់ សមាគម​ធនធានមនុស្ស​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​សមាជិក​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​សៅរ៍…

សមាគម​ធនធានមនុស្ស​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមាជិក សមាជិកា​ទាំងអស់​ដែល​តែងតែ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​គាំទ្រ​សកម្មភាព​បណ្តុះបណ្តាល​នានា​របស់​សមាគម ។

ក្នុង​គោលបំណង​បង្កើន និង​រឹតចំណង​សាមគ្គីភាព​រវាង​សមាជិក និង​សមាជិកា​ទាំងអស់ សមាគម​ធនធានមនុស្ស​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​សមាជិក​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​សៅរ៍ ៦​រោច ខែ​ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ដើម្បី​អនុញ្ញាតិ​ឲ្យ​សមាជិក​ទាំងអស់​បាន​លើក​ទ្បើ​ង​នូវ​បញ្ហា​ប្រឈម​ផ្សេង​ៗ និង​ការ​ចែករំលែក​ដំណោះស្រាយ «Posting Your Challenges , Sharing Solutions» ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​សមាជិក សមាជិកា​ទាំងអស់ មេត្តា​ចូលរួម​ក្នុង​កម្មវិធី​ខាង​មុខ​នេះ​កុំបី​អាកខាន​ទ្បើ​យ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 010814148/089494148 ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ