លេខ«១១៥»ជួសជុលរួចហើយ រង់ចាំទទួលទូរស័ព្ទពីប្រជាពលរដ្ឋពាក់ព័ន្ធ កូវីដ-១៩
រាជធានីភ្នំពេញ ៖ នៅម៉ោង៧និង៥១នាទីយប់ថ្ងៃទី១២ មីនា ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល…
រាជធានីភ្នំពេញ ៖ នៅម៉ោង៧និង៥១នាទីយប់ថ្ងៃទី១២ មីនា ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល…
រាជធានីភ្នំពេញ ៖ នៅម៉ោង៧និង៥១នាទីយប់ថ្ងៃទី១២ មីនា ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពិសេសសាកសួរព័ត៌មានពាក់ព័ន្ធវីរុសកូវីដ-១៩ អាចទូរស័ព្ទមកលេខ ១១៥ បានដូចធម្មតាឡើងវិញហើយ បន្ទាប់ពីក្រុមការងារបច្ចេកទេស នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួសជួលរួចរាល់ ។
លោក លី សុវណ្ណ អោយបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា ដែលបានជួសជុល Server លេខ ១១៥ ដំណើរការឡើងវិញ និងអរគុណដល់ថ្នាក់ដឹកនាំក្រសួងទូរគមនាគម៍ ។ សូមបងប្អូនសាធារណ:ជនទាំងអស់បន្តទូរស័ព្ទចូលលេខ ១១៥ ដើម្បីសួរពត៌មានទាក់ទងនឹងជំងឺ កូវីដ-១៩ តាមការគួរ ជាមួយមន្ត្រីជំនាញយើងខ្ញុំ ។ យើងខ្ញុំសូមអភ័យទោសដល់ការរអាក់រអួលបច្ចកទេសរយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ Server១១៥ បានដំណើរការដូចដើមវិញហើយ ។ សូមអរគុណ» ៕
ចែករំលែកព័តមាននេះ