ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ការងារ​ជិត​៤​ពាន់​កន្លែង​នឹង​ជូន​ដល់​ពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​រៀបចំ​វេទិកា​ការងារ​ដោយ​ផ្តល់​ឱកាស​ការងារ​ជិត​៤​ពាន់​កន្លែង ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៤ ខែមីនា​ខាង​មុខ​នេះ ។ ឱកាស​ការងារ​ចំនួន ៣៧៩៩…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​រៀបចំ​វេទិកា​ការងារ​ដោយ​ផ្តល់​ឱកាស​ការងារ​ជិត​៤​ពាន់​កន្លែង ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៤ ខែមីនា​ខាង​មុខ​នេះ ។ ឱកាស​ការងារ​ចំនួន ៣៧៩៩ កន្លែង​ក្នុង​មុខ​តំណែង​ជា​ច្រើន​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​១០ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​កម្មវិធី​វេទិកា​ការងារ​ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​បាន​រួម​សហការ​រៀបចំ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ​។

ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ កុំ​ភ្លេច​ត្រៀម និង​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ​ផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន ចាប់ពី​ម៉ោង​០៨​និង​០០​ព្រឹក ដល់​ម៉ោង​១២​និង​០០​ថ្ងៃត្រង់​នៅ​បរិវេណ​សាលាស្រុក​ព្រៃ​នប់ ឲ្យ​បាន​ច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ