ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ​៣គ្រាប់ក្នុងស្រុកភ្នំស្រុក​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំស្រុក និង​មន្ត្រី​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំស្រុក និង​មន្ត្រី​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ ចុះ​មក​ទទួល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ​ក្នុងនោះ​​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ជុំ ប៊ុ​ន​ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​រាយការណ៍​ថា គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រភេទ​ក្បាល​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ​ចំនួន​២​គ្រាប់ នៅ​ខាង​លិច​ភូមិ និង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ លាក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ បាន​ប្រទះ​ឃើញ​គ្រាប់បែក ប្រភេទ F1 ខណៈ​ពេល​គាត់​ជីកដី​ធ្វើ​របង​ផ្ទះ ។

លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ទើប​នៅ​ថ្ងៃ​ទី​១១​ខែមីនា ឆ្នាំ​២០២០ កម្លាំង​នក​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដី​ភ្នំ​ដី បាន​សហការ​ជាមួយ​មន្ត្រី​នៃ​អង្គភាព​ហេ​ទ​ឡូ​ត្រាស​ដ៍​ចុះ​មក​ទទួលយក​គ្រាប់​ទាំងនោះ​ទៅ​ធ្វើការ​បំផ្លាញ​ចោល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រសិនជា​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ហាម​ប៉ះពាល់ ហើយ​សូម​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​បងប្អូន​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​នគរបាល​មាន​វិធាន​ផ្តល់​ព័ត៌មាន​ទៅ​ជំនាញ​ស៊ី​ម៉ាក់​ឬ​ហេ​ឡូ​ត្រាស​ដ៍ ឱ្យ​ចុះ​មក​ទទួលយក​ដើម្បី​ធ្វើការ​បំផ្លាញ​ចោល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ