ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វូហាន(Wuhan)ពេល​នេះ ​​ករណី​កូ​វី​ដ​១៩នៅ​ត្រឹមតែ​៨​​ប៉ុណ្ណោះ​​ក្នុង១​ថ្ងៃ

4 ឆ្នាំ មុន

ចិន​ ៖ ទីក្រុង Wuhan ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ​១៩បាន​រាយការណ៍​ថា មានការ​ឆ្លង​ថ្មី​ចំនួន៨​ករណី ក្នុង​រយៈពេល២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ជា​តួលេខ​ទាប​បំផុត​ ចាប់តាំងពី​ការ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ កាលពី​ពីរ​ខែ​មុន​…

ចិន​ ៖ ទីក្រុង Wuhan ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ​១៩បាន​រាយការណ៍​ថា មានការ​ឆ្លង​ថ្មី​ចំនួន៨​ករណី ក្នុង​រយៈពេល២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ជា​តួលេខ​ទាប​បំផុត​ ចាប់តាំងពី​ការ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ កាលពី​ពីរ​ខែ​មុន​ ​កាលពី​ខែ​មុន​វិញ គឺ​មាន​អ្នក​កើត​ថ្មី​ដល់​ទៅ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗនៅ​ទីក្រុង​
នេះ​។

ជា​សរុប ​ប្រទេស​ចិន​បាន​រាយការណ៍​ថា មាន​តែ​អ្នក​ឆ្លង​ថ្មី​ចំនួន១៥​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន១១​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ។ ចំនួន​ទាំងនេះ​ ធ្វើ​ឱ្យ​ប្រទេស​ចិន​មាន​សភាព​ធូរស្រាល​ពី​ជម្ងឺ​កាច​សាហាវ​នេះ បើ​ប្រៀប​ធៀប​ជាមួយនឹង​ផ្នែក​ផ្សេង​ៗ​ទៀត​លើ​ពិភពលោក​ ។

ទីបំផុត​ អង្គការ​សុខភាព​ពិភពលោក​បាន​សម្រេច​ថា ជំងឺ​កូ​វី​ដ​១៩ កើត​ឡើងជា​លក្ខណៈ​សាកល ដែល​គេ​ឃើញ​ប្រទេស​អុី​តា​លី​បាន​ជាប់​គាំង ដោយសារ​តែ​ត្រូវ​រង​គ្រោះ​ដោយសារ​តែ​ជម្ងឺ​នេះ ខណៈ​ដែលលោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ចេញ​បញ្ជា​បិទ​មិន​ឱ្យ​បរទេស​ពី​ផ្នែក​ជា​ច្រើន​នៃ​អឺរ៉ុប​មិន​ឱ្យធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​។

មាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ជាង​១២​ម៉ឺន​ ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​ជុំវិញ​ពិភពលោក​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ​។ មាន​ជាង៨០០០០​នាក់​នៃ​អ្នក​ទាំងនោះ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ចិន​ ។ តែ បើ​មើល​តាម​សភាព​ពេល​នេះ អ្នក​កើត​ថ្មី​នៅ​ប្រទេស​ចិននឹង​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ