ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខា​ទំនាក់ទំនង​ប្រេ​ស៊ី​ដែល​នៅ​ជិត​លោក​ត្រាំ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

លេខា​ទំនាក់ទំនង​នៃ​ប្រធានាធិបតី​ប្រេ​ស៊ី ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយនឹង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Chanel News Asia របស់​សិង្ហ​បូ​រី…

លេខា​ទំនាក់ទំនង​នៃ​ប្រធានាធិបតី​ប្រេ​ស៊ី ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយនឹង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Chanel News Asia របស់​សិង្ហ​បូ​រី នៅ​ថ្ងៃ​សុក្រ​នេះ ។

សេចក្តីរាយការណ៍​ព័ត៌មាន​បាន​បង្ហាញ​ថា លោក​ហ្វា​ប៊ី​យ៉ូ ដែល​ជា​លេខា​ផ្នែក​ទំនាក់ទំនង​របស់​ប្រធានាធិបតី​ប្រេ​ស៊ី កំពុង​តែ​រង់ចាំ​ការ​ធ្វើតេស្ត​ជា​លើក​ទី​ពីរ ។ បើ​តាម​រូបភាព​ដែល​គេ​បាន​បង្ហោះ​នោះ លេខា​ទំនាក់ទំនង​របស់​ប្រធានាធិបតី​រូប​នេះ​បាន​ឈរ​ថត​ជាមួយ​លោក​ត្រាំ នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវការ​មួយ​នៅ​រី​សត​មួយ​របស់​លោក​ត្រាំ​នៅ​រដ្ឋ​ផ្ល​រី​ដា ។

លោក ប្រធានាធិបតី​ត្រាំ កន្លង​មក​បាន​បដិសេធ​មិន​ព្រម​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ទេ ។ រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ចេញពី​លោក​ត្រាំ ឬ​សេត​វិមាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ