ប្រវត្តិសង្ខេបព្រះពុទ្ធព្រះនាមបុស្សៈ ព្រះមាតានាមព្រះនាងសិរិមា ព្រះបិតាជាក្សត្រព្រះនាមជយសេន, ព្រះអង្គមានអគ្គមហេសីព្រះនាងកីសាគោតមី មានព្រះរាជបុត្រព្រះនាមអានន្ទ ក្នុងកាសិតនគរ ព្រះជន្មាយុ៩ពាន់ឆ្នាំទើបចេញបព្វជ្ជាដោយយានដំរី ។
ព្រះពុទ្ធបុស្សៈធ្វើទុក្ករកិរិយា៧ថ្ងៃ ដើមកន្ទួតព្រៃជាពោធិព្រឹក្ស អគ្គសាវក២រូប គឺសុរក្ខិតៈ១ ធម្មសេន១ ឧបដ្ឋាក១រូប ឈ្មោះសភិយ្យ, អគ្គសាវិកា២រូបគឺ ចាលា១ និងឧបចាលា១ មានសាវកសន្និបាត៣លើក ទី១មានព្រះខីណាស្រព៦០សែន ទី២មានព្រះខីណាស្រព៥០សែនអង្គ ទី៣មានព្រះខីណាស្រព៤០សែនអង្គ ព្រះជន្មាយុ៩ម៉ឺនឆ្នាំទើបបរិនិព្វាន ។
សម័យនោះ ព្រះពុទ្ធនៃយើង ទ្រង់កើតជាក្សត្រព្រះនាមវិជិត ទ្រង់លះរាជ្យចោល ហើយចេញទៅទ្រង់ព្រះផ្នួសក្នុងសំណាក់ព្រះពុទ្ធបុស្សៈនោះ ហើយព្រះអង្គព្យាករថា ភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ សាន សារិន
ចែករំលែកព័តមាននេះ