ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សម័យ​ព្រះពុទ្ធ​តិ​ស្សៈ តើ​ព្រះពុទ្ធ​នៃ​យើង​ទ្រង់​កើតជា​អ្វី ?

4 ឆ្នាំ មុន

ប្រវត្តិ​សង្ខេប​ព្រះពុទ្ធ​ព្រះ​នា​មតិ​ស្សៈ ព្រះ​មាតា​នាម​ព្រះ​នាង​បទុមា​, ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​ជន​ស​ន្ទ​, ព្រះ​អង្គ​មាន​អគ្គមហេសី​នាម​ព្រះ​នាង​សុភ​ន្ទា មាន​ព្រះរាជបុត្រ​១​ព្រះ​អង្គ​ឈ្មោះ​អានន្ទ ក្នុង​នគរ​ឈ្មោះ​ខេ​មកៈ ព្រះ​ជន្មាយុ​៧​ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​សេះ ។ ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​កន្លះ​ខែ…

ប្រវត្តិ​សង្ខេប​ព្រះពុទ្ធ​ព្រះ​នា​មតិ​ស្សៈ ព្រះ​មាតា​នាម​ព្រះ​នាង​បទុមា​, ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​ជន​ស​ន្ទ​, ព្រះ​អង្គ​មាន​អគ្គមហេសី​នាម​ព្រះ​នាង​សុភ​ន្ទា មាន​ព្រះរាជបុត្រ​១​ព្រះ​អង្គ​ឈ្មោះ​អានន្ទ ក្នុង​នគរ​ឈ្មោះ​ខេ​មកៈ ព្រះ​ជន្មាយុ​៧​ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​សេះ ។

ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​កន្លះ​ខែ ដើម​ធ្នង់​ជា​ពោធិព្រឹក្ស​, អគ្គ​សាវក​២​រូប​គឺ ព្រហ្ម​ទេវៈ​១ និង​ឧទយៈ ១, ឧបដ្ឋាក​១​រូប ឈ្មោះ​សមគៈ អគ្គសាវិកា​២​រូប​គឺ ផុ​ស្សា​១ សុ​ទ​ត្តា​១, មាន​សាវក​សន្និបាត​៣ លើក ទី​១ មាន​ព្រះ​ខីណាស្រព​១​សែន​អង្គ ទី​២​មាន​ព្រះ​ខីណាស្រព​៩០​សែន​អង្គ ទី​៣​មាន​ព្រះ​ខីណាស្រព​៨០​សែន​អង្គ ព្រះ​ជន្មាយុ​១​សែន​ឆ្នាំ​ទើប​បរិនិព្វាន ។

សម័យ​នោះ​ព្រះពុទ្ធ​នៃ​យើង​ទ្រង់​កើតជា​ក្សត្រ​ព្រះ​នាម​សុជាត បាន​លះបង់​ភោគ​ស​ម្ប​ទ​ដ៏​ច្រើន ហើយ​ទៅ​បួស​ជា​ឥសី និង​បានឮ​ថា ព្រះពុទ្ធ​ព្រះ​នា​មតិ​ស្ស​ត្រាស់​ឡើង​ក្នុង​លោក ក៏​ត្រេកអរ​រីករាយ​បាន​មក​ថ្វាយបង្គំ ហើយ​ព្រះពុទ្ធ​តិ​ស្ស​ទ្រង់​ទាយ​ថា ឥសី​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​កាល​ជា​អនាគត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ