ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ចេក​ឡើងថ្លៃ​ដោយសារ​មាន​អ្នក​ដាំ​តិច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​លក់​ផ្លែ​ចេក​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ចេក​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ តែ​មាន​អ្នក​ដាំ​តិច ហើយ​មូលហេតុ​មាន​អ្នក​ដាំ​តិច​ដោយសារ​តែ​កាលពី​ឆ្នាំ​មុន​ចេក​មាន​តម្លៃថោក​ខ្លាំង​ស្ទើ​តែ​គ្មាន​អ្នកទិញ ។ អ៊ុំ​ស្រី​ម្នាក់​ដែល​ជា​អាជីវករ​លក់​ចេក​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង សង្កាត់​អូរ​អំបិល…

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​លក់​ផ្លែ​ចេក​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ចេក​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ តែ​មាន​អ្នក​ដាំ​តិច ហើយ​មូលហេតុ​មាន​អ្នក​ដាំ​តិច​ដោយសារ​តែ​កាលពី​ឆ្នាំ​មុន​ចេក​មាន​តម្លៃថោក​ខ្លាំង​ស្ទើ​តែ​គ្មាន​អ្នកទិញ ។

អ៊ុំ​ស្រី​ម្នាក់​ដែល​ជា​អាជីវករ​លក់​ចេក​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ នៅ​ឆ្នាំ​នេះ​ចេក​លក់​បាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយ​ឆ្នាំ​នេះ​មាន​អ្នក​ដាំ​តិច ដែល​ចេកណាំវ៉ា ១​ស្និត​ធំ​លក់​បាន​តម្លៃ​ពី ១,៥០០​រៀល​ទៅ ២,០០០​រៀល និង​ចេក​ដំបូង ១​ស្និត​លក់​បាន​តម្លៃ​ពី ៣,០០០​រៀល​ទៅ ៥,០០០​រៀល និង​ចេកពងមាន់ ១​ស្និត​លក់​បាន​តម្លៃ ៣,០០០​រៀល ។

អុំ​ស្រី​បន្ថែម​ថា បើ​ប្រៀបធៀប​ឆ្នាំ​មុន​ចេកណាំវ៉ា ១​ស្និត​លក់​តម្លៃ​ពី ៥០០​រៀល ទៅ ១,០០០ រៀល ចេក​ដំបូង ១​ស្និត​តម្លៃ ២,០០០​រៀល និង​ចេកពងមាន់ ១​ស្និត​តម្លៃ​តែ ២,៥០០​រៀល ប៉ុណ្ណោះ ។ ហើយ​ចំណែក​ចេកណាំវ៉ា​វិញ​មាន​តម្លៃ​ថោក​ហើយ​ស្ទើរតែ​គ្មាន​អ្នកទិញ​ទៅ​ទៀត ទើប​ម្ចាស់​ចំការ​ខាត់បង់ ហើយ​ម្ចាស់​ចំការ​មួយ​ចំនួន​ធំ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង នៅ តាម​ព្រំដែន​ដែល​ដាំ​ដំណាំ​កសិកម្ម​បាន​នាំ​គ្នា​កាប់ និង​ឈូស​ដើម​ចេក​ចោល រួច​នាំ​គ្នា​ដាំដំឡូង មី​វិញ ។

អ្នកលក់​ចេក​រូប​នេះ​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​ចេក​មាន​តម្លៃ​ថោក​ស្ទើរ​គ្មាន​អ្នកទិញ ម្ចាស់​ចំការ​ដាំ​តិច ហើយ​ឆ្នាំ​នេះ​តម្លៃ​ចេក​ថ្លៃ​ជាង​ឆ្នាំ​មុន​ជាង​ពាក់កណ្តាល ធ្វើ​ឱ្យ​ម្ចាស់​ចំការ​ខ្លះ បាន​នាំ​គ្នា​ងាក​មក​ដាំចេក​វិញ ។ អ៊ុំ​ស្រី​ឱ្យ​ដឹង​ទៀត​ថា ចេក​ដែល​បាន​លក់​ទាំងនេះ គឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​តាម​ជនបទ​ទិញ​យក ទៅ ចៀន​, ឆឹង​ស្ករ ធ្វើ​បង្អែម​ចេក​ខ្ទិៈ និង​ចេកឆាប​លក់ និង​មាន​ខ្លះ​ទិញ​យក​ទៅ​សែន​ថ្ងៃសីល ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ