ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឹ​ម គាន​ហោ អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​បេសកកម្ម​របស់​ធនា​គារ​​ចូល​​ជួប​សម្ដែង​ការ​គួរ​សម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​ឆ​នី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជ​ធា​ឆ​នី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​បេសកកម្ម​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Country Programming Mission, CPM 2020) ដឹកនាំ​ដោយ​លោក Jiangfeng Zhang នាយក​ផ្នែក​បរិស្ថាន ធនធានធម្មជាតិ និង​កសិកម្ម នៃ​នាយកដ្ឋាន​ភូមិភាគ​អាស៊ី​អាគ្នេយ៍ Southeast Asia Department និង​លោក​ជំទាវ Sunniya Durrani Jamal នាយក​ស្ថាន​តំណាង ADB ប្រចាំ​ប្រទេស​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ធ្វើ​សេចក្តីរាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​សហប្រតិបត្តិការ​លើ​វិស័យ​ទឹក នៅ​ទីស្ដីការក្រសួង ។

ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី ADB ដែល​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ការ​យកចិត្តទុកដាក់​លើ​ផែនការ​ជា​យុទ្ធសាស្ត្រ សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ២០១៩-២០២៣ Cambodia Country Partnerships Strategy (CPS, 2019-2023) ។

លោក Jiangfeng Zhang បាន​ធ្វើ​សេចក្តីរាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​សហប្រតិបត្តិការ​លើ​វិស័យ​ទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២០ និង​ការ​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​គាំទ្រ​ថ្មី​របស់ ADB សម្រាប់​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ ។

គម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នា​ពេល​កន្លង​មក រហូត​មក​បច្ចុប្បន្ន​នេះ មាន​ដូច​ខាងក្រោម ៖
១- គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​តំបន់​ខ្ពង់រាប និង​ការ​គ្រប់គ្រង​វិស័យ​ធនធានទឹក ។
២- គម្រោង​កែ​លំអ​រលើ​វិស័យ​ធារាសាស្ត្រ​កសិកម្ម ។
៣- គម្រោង GMS លើ​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​កើតឡើង​ដោយ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់ អនុ​គម្រោង​ដំណាក់​ឈើ​ក្រម ក្នុង​ខេត្តពោធិ៍សាត់ ។
៤- គម្រោង ADB CFAVC ក្នុង​ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។
៥- គម្រោង​ស្រូវ Rice SDP ។

សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់ ADB លើ​វិស័យ​ទឹក ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ មាន​គម្រោង ADB MFF លើ​ការ​គ្រប់គ្រង​វិស័យ​ធនធានទឹក​ចម្រុះ Integrated Water Resources Management ចាប់ពី​អាង​ទន្លេ អាង​ទន្លេ​រង ដល់​ប្រព័ន្ធ​ជើង​ក្រោម​នៃ​ផ្ទៃ​រងទឹក​ភ្លៀង​គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។

ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារ​អភិ​វឌ្ឍន៍អាស៊ី ADB កាលពី​ខែតុលា ឆ្នាំ ២០១៩ កន្លង​ទៅ ដោយ​បាន​អនុញាត​ឲ្យ​ធនាគារអភិ​វឌ្ឍន៍​អាស៊ី ADB បោះទុន​វិនិយោគ​ទៅ​តាម​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជា​ពិសេស​ផែនការ​យុទ្ធសាស្ត្រ​នេះ ស្រប និង​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តំណាក់កាល​ទី ៤ ដែល​គាំទ្រ​ដល់​កម្មវិធី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា ដើម្បី​ឈាន​ទៅ​ធ្វើការ​សម្រេច​ឲ្យ​ខាង​តែ​បាន​លើ​គោលដៅ​ឆ្នាំ ២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ ២០៥០ ។

សូម​បញ្ជាក់​ជូន​ថា ការ​បង្កើន​ការ​វិនិយោគ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាម​វិស័យ​ជា​អាទិ​ភាព​លើ​ការ​គ្រប់គ្រង​ទឹក បញ្ជា​ទឹក និង​ប្រើប្រាស់​ទឹក ចាប់ពី​អាង​ទន្លេ អាង​ទន្លេ​រង រហូត​ដល់​ផ្ទៃ​រងទឹក​ភ្លៀង​គ្រប់​ប្រភេទ​ទាំងអស់ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស គឺ​ស្ថិត​ក្នុង​វិស័យ​ជា​អាទិភាព​ទី ៣ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់ ADB ។

ជា​ថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ ដល់​លោក​ជំទាវ Sunniya Durrani Jamal ដែល​បាន​អញ្ជើញ​មក​កាន់​តំណែង​ជានា​យក​ស្ថាន​តំណាង​ធនាគារ​អភិ​វឌ្ឍន៍អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា មាន​រយៈពេល​ខ្លី​សោះ តែ​បាន​បំពេញបេសកកម្ម​ដ៏​ច្រើន​ជូន​ប្រទេស​កម្ពុជា ជា​ពិសេស​លោក​ជំទាវ បាន​សម្រេច​នូវ​លទ្ធផល​ជា​ច្រើន​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក ដូច​ជា​គម្រោងការ​គ្រប់គ្រង​វិស័យ​ធនធានទឹក​ចម្រុះ ដែល​មាន​ចែង​ក្នុង CPS 2019-2023 រួច​ហើយ ។

លោក​រដ្ឋមន្ត្រី ក្នុង​នាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​បន្ត​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយនឹង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុង​ការ​អនុវត្តន៍ CPS របស់ ADB ប្រកបដោយ​សាក​សិទ្ធ​ភាព មាន​ប្រសិទ្ធភាព​ខ្ពស់ និង​និរន្តរភាព ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ