សូម​ប្រយ័ត្ន​! មុន​ទិញ​ទឹក​អាកុល យក​មក​ប្រើ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩


រាជធានី​ភ្នំពេញ ៖ ចាប់ពី​ប្រទេស​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ករណី​ទី​២​លើ​បុរស​ខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប​នោះ​មក គេ​សង្កេត​ឃើញ ក្រុមហ៊ុន​(​នាំ​ចូល​អាកុល​), ឱសថស្ថាន​, ហាង​ទំនិញ​មួយ​ចំនួន ពិសេស​បងប្អូន​អ្នកលក់​តាម​អន​ឡាញ បាន​និង​កំពុង​ដាក់​លក់​អាកុល​ភ្លោ​គ​ទឹក​ភ្លោ​គ​ដី ។

បើ​យោង​តាម សម្ព័ន្ធ​ឱសថការី​កម្ពុជា បានអោយ​ដឹង​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មានការ​ប្រុង​ប្រយ័ត្ន មុន​ទិញ​ទឹក​អាកុល Ethanol CH3-CH2-OH ប្រើប្រាស់​ដើម្បី​បាញ់ ឫ​លាងដៃ​សម្លាប់​មេរោគ​នោះ ។

សម្ព័ន្ធ​ឱសថការី​កម្ពុជា ពន្យល់​យ៉ាង​ដូច្នេះ​ថា ប្រយ័ត្ន Methanol CH3-OH វា​អាច​សម្លាប់​មេរោគ​បាន​ដូច​គ្នា ប៉ុន្តែ​វា​ជា​សារធាតុពុល ។ ប្រ​សិន​ណា​យើង​យក​មក​លាងដៃ ដែល​មាន​ដំបៅ​របួស ឬ​លាង​របួស វា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ។

Methanol វា​ខុស​ពី​Ethanol កំណត់សម្គាល់​សាមញ្ញ​គឺ Ethanol វា​មាន​ក្លិនឈួល រាល់ពេល​យើង​បើក​គំរប រីឯ​Methanol គឺ​គ្មាន​ក្លិនឈួល​នោះ​ទេ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ