ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​ប្រកាស​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៦៣​នាក់ ​ឡើង​ដល់​៣៥៤​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​១១​មីនា​ពី​មនុស្ស​បាត់​បង់​ជីវិត​​៦៣​នាក់​ថែម​ទៀត ដោយសារ​ឆ្លង​វីរុស​COVID-19 នាំ​ឲ្យ​ចំនួន​សរុប​នៃ​មនុស្ស​បាត់​បង់ជីវិត​ ​ឡើង​ដល់​៣៥៤​នាក់​ហើយ​ក្នុង​ប្រទេស​នេះ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៃ​ពិភពលោក​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​លោក​KIANOUCHE JAHANPOUR​និយាយ​ថា គួ​រ​ឲ្យ​សោកស្ដាយ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​១១​មីនា​ពី​មនុស្ស​បាត់​បង់​ជីវិត​​៦៣​នាក់​ថែម​ទៀត ដោយសារ​ឆ្លង​វីរុស​COVID-19 នាំ​ឲ្យ​ចំនួន​សរុប​នៃ​មនុស្ស​បាត់​បង់ជីវិត​ ​ឡើង​ដល់​៣៥៤​នាក់​ហើយ​ក្នុង​ប្រទេស​នេះ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៃ​ពិភពលោក​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​លោក​KIANOUCHE JAHANPOUR​និយាយ​ថា គួ​រ​ឲ្យ​សោកស្ដាយ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ យើង​ទទួល​សេចក្ដីរាយការណ៍​ពី​មនុស្ស​៦៣​នាក់​ទៀត​បាត់​បង់​ជីវិត​ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត ​សរុប​ក្នុង​ប្រទេស​ដោយសារ​វីរុស​ឡើង​ដល់​៣៥៤​នាក់​។

អាជ្ញាធ​រក៍​ជំរឿន​ឃើញ​អ្នក​ឆ្លង​ថ្មី​៩៥៨​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​ឡើង​ដល់​ប្រមាណ​ជា​៩.០០០​នាក់​។ ក្រុង​តេ​ហេ​រ៉​ង់​រដ្ឋធានី​របស់​ប្រទេស មាន​អ្នក​ឆ្លង​ថ្មី​២៥៦​នាក់ បន្ទាប់​មក​គឹ​ខេត្ត​អ៊ី​ស្ប៉ា​ហាន​ភាគ​កណ្ដាល​ប្រទេស ដែល​មាន​អ្នក​ឆ្លង​ថ្មី​១៧០​នាក់​។

ទោះបី​យ៉ាងណា​អ៊ី​រ៉​ង់​នៅ​មិន​ទាន់​ប្រកា​សរិត​ត្បិត​ផ្លូវការ​ការ​ដើរហើរ តែ​បាន​អំពាវ​ជា​ច្រើន​លើក​ដល់​ប្រជាជន​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​។​អាជ្ញាធរ​បាន​បិទ​សាលារៀន បណ្ដា​សាកលវិទ្យាល័យ និង​បិទ​បណ្ដា​សណ្ឋាគារ​និង​កន្លែង​ស្នាក់​ទេសចរណ៍​ឯទៀត​ៗ ដើម្បី​កុំ​ឲ្យ​មនុស្ស​ម្នា​ដើរហើរ​ច្រើន​។ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី នា​ថ្ងៃ​ទី​១១​មីនា​បាន​ធ្វើការ​អំពាវនាវ​ថ្មី​មួយ ដល់​ពលរដ្ឋ​អ៊ី​រ៉​ង់​ឲ្យ​កម្រិត​ការ​ដើរហើរ​របស់​ពួក​គេ​ដើម្បី​ទប់​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ