ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​នៅតែមាន​ភ្ញៀវដើរកម្សាន្ត​ជាធម្មតា​ មិនដូចការយល់ច្រឡំ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ក្រុង​សៀមរាប គឺ​មាន​សកម្មភាព​ដំណើរ​ការ​ជា​ធម្មតា ដោយ​អ្នកខ្លះ​លក់ដូរ​រកស៊ី និង​ដឹក​ភ្ញៀវ​ដើរ​កំសាន្ត​ទៅ​មក​ៗ​នៅ​ក្នុង​ក្រុង​សៀមរាប នា​ពេល​រាត្រី​នៃ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​រាត្រី និង​ផ្លូវ​មូ​យ​ចំនួន​ផង​ដែរ មិន​ដូច​ជា​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ខុស​ពី​ការ​ពិត​នោះ​ឡើយ ។

លោក ថៅ វី ជា​អ្នក​រកស៊ី​ដឹក​ភ្ញៀវ​ដោយ​រ៉ឺ​ម៉ក​នៅ​តំបន់​ផ្សារ​ចាស់​បាន​ឲ្យ​ដឹង​ថា គាត់​មានការ​ព្រួយបារម្ភ​លាយឡំ​ភ័យ​ខ្លាច​ខ្លះ​ៗ​ដែរ ប៉ុន្តែ​មិន​អាច​ឈប់​សម្រាក​ពី​ការ​រកស៊ី​បាន​ឡើយ សព្វថ្ងៃ​ការ​រកស៊ី​ដឹក​ភ្ញៀវ​ពុំ​សូវ​បាន​ច្រើន​នោះ​ទេ ដោយ​ថ្ងៃ​ខ្លះ​ក៏​បាន​ពីរ​បី​ដុល្លា​ដែរ តែ​ថ្ងៃ​ខ្លះ​ក៏​មិន​បាន​ផង​ដែរ គឺ​មូ​យ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ​។ លោក​បាន​បន្ត​ថា ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​នោះ អ្នក​ណា​ក៏​ខ្លាច​ដែរ តែ​សំខាន់​គឹ​យើង​ត្រូវ​ចេះ​ការពារ​ដោយ​ខ្លួនឯង គឺ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​ទឹក​អាកុល ឬ​ក៏​សាប៊ូ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​ការពារ​អាយុជីវិត​ក្រុម​គ្រួសារ​យើង​ទាំងអស់​គ្នា​។

អ្នកស្រី ហម ចាន់​ណា ជា​អ្នកលក់​វត្ថុ​អនុ​ស្សាវ​រី​យ៍​នៅ​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥ នៅ​ក្រុង​សៀមរាប បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ម៉ាស់​សម្រាប់​យើង​អ្នក​រកស៊ី គឺ​ម៉ាស់​យើង​ត្រូវ​ពាក់​នៅ​ពេល​ណា​ដែល​មាន​ភ្ញៀវ​ច្រើន ឬ​ក៏​យើង​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាងក្រៅ​ដែល​មាន​មនុស្ស​ច្រើន ហើយ​ការ​លាងដៃ​ជាមួយ​ទឹក​អាកុល ឬ​ក៏​ជេ​ល និង​សាប៊ូ វា​សំខាន់​ណាស់​សម្រាប់​ការពារ​មេរោគ​ផ្សេង​ៗ មិនមែន​សំដៅ​តែ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដែល​ឆ្លង​ទៅ​ក្រុម​គ្រួសារ​យើង​នោះ​ឡើយ នៅ​ពេល​ដែល​យើង​មាន​អានា​ម័​យ​ល្អ គឺ​មាន​សុខភាព​ល្អ​នាំ​មក​នៅ​សុភមង្គល​រកស៊ី​មានបាន​តកូនតចៅ ។

សូម​រំលឹក​ផង​ដែរ​ថា អាជ្ញាធរ​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ខាងលើ​នោះ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​ណា​ដែល​មាន​ប្រភព​ច្បាស់លាស់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​ត្រូវ​ជឿ និង​ចែករំលែក​បន្ត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ដែល​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​សូម​ចូលរួម​សហការ​ក្នុង​ការ​ទប់ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត​ទាំងនោះ​។ អ្វី​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ចំពោះ​បុគ្គល​ប្រឌិត​ព័ត៌មាន​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​។

ជាមួយ​គ្នា​នោះ​ដែរ ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នៅ​តែ​បន្ត​ដើរ​ទស្សនា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដដែល​។ យើង​ឃើញ​ថា ភ្ញៀវ​ទេសចរ​ទាំងនោះ​ហាក់​មានការ​យល់​ដឹង ការ​ថែទាំ​សុខភាព និង​មិន​មានការ​ភ័យ​ខ្លាច​ក្នុង​ដំណើរ​កម្សាន្ត​មក​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​ខេត្តសៀមរាប​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ