ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ស័ក្តិធំ​ប៉ុណ្ណា​ក៏​ដោយ​មិន​លើកលែង​ដែរ​មន្ត្រី​ណា​នៅ​ពីក្រោយ​ករណី​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ណា​ដែល​នៅ​ពីក្រោយ​ករណី​គ្រឿងញៀន ឬ​តាម​រយៈ​ការ​ជួយ​សម្របសម្រួល​រត់ការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន គឺ​យើង​មិន​ត្រូវ​លើកលែង​ជា​ដាច់ខាត បើ​ទោះបីជា​មានបុណ្យ​ស័ក្តិធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​តែ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ នេះ​ជា​ប្រសាសន៍​លោកនាយ​ឧត្តមសេនីយ៍ កែ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ណា​ដែល​នៅ​ពីក្រោយ​ករណី​គ្រឿងញៀន ឬ​តាម​រយៈ​ការ​ជួយ​សម្របសម្រួល​រត់ការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន គឺ​យើង​មិន​ត្រូវ​លើកលែង​ជា​ដាច់ខាត បើ​ទោះបីជា​មានបុណ្យ​ស័ក្តិធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​តែ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ នេះ​ជា​ប្រសាសន៍​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​នេះ ។ លោកនាយ​ឧត្តមសេនីយ៍ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​ថា ៖ ករណី​គ្រឿងញៀន នៅ​តែ​បន្ត​កើត​មាន​ដោយ​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ទទួល​លាភ​ពី​ជន​ទុច្ចរិត​ទាំងនោះ នៅ​ពេល​ដែល​សមត្ថកិច្ច​យើង​ចុះ​ធ្វើការ​បង្ក្រាប ជន​ទាំងនោះ​បាន​រត់គេច​ខ្លួន ហើយ​ពេល​ដែល​សមត្ថកិច្ច​យើង​ចាប់​បាន​មាន​អ្នក​រត់ការ​ដោះស្រាយ​ឲ្យ​ជន​ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ​ឲ្យ​មាន​សេរីភាព ។

បញ្ហា​នេះ លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ក៏​បាន​សង្កត់ធ្ងន់​ថា ៖ ដោយ​អនុវត្ត​នូវ​អភិក្រម​ទី​៥ បើ​ទោះបីជា​អ្នក​នោះ​មាន​ស័ក្តិធំ​ប៉ុណ្ណា មាន​ខ្នង​ធំ​ប៉ុណ្ណា បើសិនជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ត្រូវ​តែ​បង្ក្រាប​ឲ្យ​បាន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ករណី​លើកលែង​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ លោកនាយ ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន បាន​សំដែង នូវ​ការ​កោតសរសើរ ដោយ​ស្មោះ​ផង​ដែរ ចំពោះ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពុះពារ​គ្រប់​ឧបសគ្គ​ធ្វើ​ឲ្យ​ខេត្តបន្ទាយមានជ័យ មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ