ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​បាត់បង់ជីវិត​ដោយ​កូ​វី​ដ​១៩​នៅ​អុី​តា​លី​កើន​ពី​១៩៦​ទៅ៨២៧​​ក្នុង​២៤​ម៉ោង

4 ឆ្នាំ មុន

ក្នុងរយៈពេល​តែ​២៤​ម៉ោង​ ចំនួន​អ្នក​បាត់បង់ជីវិត​​ដោយ​កូ​វី​ដ​១៩​នៅ​អុីតា​លី​ បាន​កើនឡើង​ពី​ជាង​១៩៦​នាក់​ដល់​៨២៧​នាក់ ខណៈ​ដែល​អា​ល្លឺ​ម៉​ង់​ប្រកាស​ថា​ ប្រជាជន​អា​ល្លឺ​ម៉​ង់រ​ហូត​ដល់៧០​ភាគរយ​អាច​ឆ្លង​មេរោគ​នេះ​។ នេះ​បើ​យោ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Chanel News Asia របស់​អង់គ្លេស​និង​សារព័ត៌មាន…

ក្នុងរយៈពេល​តែ​២៤​ម៉ោង​ ចំនួន​អ្នក​បាត់បង់ជីវិត​​ដោយ​កូ​វី​ដ​១៩​នៅ​អុីតា​លី​ បាន​កើនឡើង​ពី​ជាង​១៩៦​នាក់​ដល់​៨២៧​នាក់ ខណៈ​ដែល​អា​ល្លឺ​ម៉​ង់​ប្រកាស​ថា​ ប្រជាជន​អា​ល្លឺ​ម៉​ង់រ​ហូត​ដល់៧០​ភាគរយ​អាច​ឆ្លង​មេរោគ​នេះ​។ នេះ​បើ​យោ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Chanel News Asia របស់​អង់គ្លេស​និង​សារព័ត៌មាន Dailymail.com របស់​អង់គ្លេស​ ។

ការ​រាលដាល​ខ្លាំង​នៃ​មេរោគ​បា​នប​ង្ខំអោយ​នាយក​រដ្ឋមន្ត្រី​អុី​តា​លី​ ប្រកាស​ចេញ​វិធានការ​ក្តៅ​មួយ​ចំនួន​ នៅ​ក្​ុ​ង​ប្រទេស​ដែល​មាន​ប្រជាជន​៦០​លាន​នាក់​ ដោយ​ក្នុងនោះ​បិទ​ហាង​ទាំងអស់​ ដោយ​លើកលែងតែ​ហាង​លក់​ម្ហូបអាហារ​និង​ឱ​ស​ថ​ស្ថាន​ ។

លោកស្រី អែន​ជេ​ឡា ម៉ា​កែ​ល អធិការបតី​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ កាលពី​ថ្ងៃ​ទី​១១​ មីនា ​ម៉ោង​នៅ​ប្រទេស អា​ល្លឺ​ម៉​ង់​ថា ប្រជាជន​អា​ល្លឺ​ម៉​ង់​ប្រហែល​ពី​៦០​ ទៅ​៧០​ភាគរយ​អាច​នឹង​ឆ្លង​មេរោគ​នេះ ខណៈ​ដែល​វា​មិន ភាពស៊ាំ​និង​ថ្នាំ​ព្យាបាល​ ។ លោកស្រី​បាន​និយាយ​ពី​ភាព​ចាំបាច់​ ដែល​ត្រូវ​ទប់ស្កាត់​កុំអោយ មានការ​ឆ្លង​លឿន​​នៅ​អា​ល្លឺ​ម៉​ង់​។

អត្ថបទសរសេរ ដោយ