ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​រដ្ឋអំណាច​ពិតជា​ប្រើ​អំណាច​មែន គួរតែ​ជួយ​ប្រដៅ​ផង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រិះគន់ និង​ចោទប្រកាន់​កូនលោក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គ្រួ​ស ឈ្មោះ​សុខ រិ​ទ្ធ ដែល​បាន​ចាក់​ដី​លុប​លូ​កាត់​ថ្នល់​ធ្វើ​ឲ្យ​ស្ទះ​ទឹក និង​អាច​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវវស្សា និង​ចាក់​ដី​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ ហើយ​ក៏​មានឈ្មោះ​ព្រំ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រិះគន់ និង​ចោទប្រកាន់​កូនលោក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គ្រួ​ស ឈ្មោះ​សុខ រិ​ទ្ធ ដែល​បាន​ចាក់​ដី​លុប​លូ​កាត់​ថ្នល់​ធ្វើ​ឲ្យ​ស្ទះ​ទឹក និង​អាច​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវវស្សា និង​ចាក់​ដី​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ ហើយ​ក៏​មានឈ្មោះ​ព្រំ សា​គុន ក៏​បាន​ចាក់​ដី​បិទ​លូ​ផ្លូវទឹក និង​ចាក់​ដី​លុប​ប្រឡាយ​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដែរ មិនឃើញ​មាន​អាជ្ញាធរ​ណា​អើពើរ​នោះ ទេ​។

ពាក់ព័ន្ធ​នឹង​ករណី​ចាក់​ដី​លុប​លូ​បិទផ្លូវ​ទឹក និង​ចាក់​ដី​លុប​ប្រឡាយ​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នេះ លោក​អ៊ិ​ច ប៊ុ​ន​ធឿ​ន មេឃុំ​គ្រួ​ស បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​មែន គឺ​ម្នាក់​ឈ្មោះ សុខ រិ​ទ្ធ ជា​កូនប្រុស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គ្រួ​ស មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ និង​ម្នាក់​ទៀត​ឈ្មោះ ព្រំ សា​គុន មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គ្រួ​ស ដែល​ជា​ឪពុក​ឈ្មោះ សុខ រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ពិតជា​បាន​ចាក់​ដី​លុបមុខ​លូ​ទឹក​មែន ក៏​ប៉ុន្តែ​ដោយសារ​ខែ​នេះ ជា​រដូវប្រាំង ទើប​ចាក់​លុប​សិន និង​លើក​ផ្ទះ រួច​ហើយ​ដល់​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​លោក​នឹង​ដោះ​ស្រាយ​ឲ្យ​កូន​កាយ​ដាក់​លូ​តាម​បណ្តោយ​ថ្នល់ និង​បើកផ្លូវ​លូ​កាត់​ថ្នល់​វិញ ដូច្នេះ​លោក​មិន​ឲ្យ​ស្ទះ​លិច​លំនៅ​ប្រជាពលរដ្ឋ​នោះ​ទេ​។

ហើយ​ការ​ចាក់​ដី​លុប​ប្រឡាយ​បណ្តោយ​ថ្នល់​នោះ គឺ​ដាក់​លូ​វិញ ហើយ​លោក​ដឹង​ថា ដី​ចំណី​ផ្លូវ​ពី​អាក់​១៥​ម៉ែត្រ មិន​ឲ្យ​ប៉ះពាល់​ទេ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក ហែម សា​រិ​ទ្ធិ អភិបាលស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​ថា​លោក​មិន​បានដឹង​ទេ ចាំ​លោក​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ