ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ វិស័យ​សំខាន់​ៗ​ពីរ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំងឺ កូ​វី​ដ​-១៩ នៅ​តែ​បន្ត​សាយភាយ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​កាន់តែ​ធំ ។ ហើយ​កម្ពុជា ក៏​រង​នូវ ផល​ប៉ះពាល់​នេះ​ដែរ ពិសេស​ក្នុង​វិស័យ​សំខាន់​ពីរ​ដែល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ​៖ ជំងឺ កូ​វី​ដ​-១៩ នៅ​តែ​បន្ត​សាយភាយ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​កាន់តែ​ធំ ។ ហើយ​កម្ពុជា ក៏​រង​នូវ ផល​ប៉ះពាល់​នេះ​ដែរ ពិសេស​ក្នុង​វិស័យ​សំខាន់​ពីរ​ដែល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច និង​ផ្ដល់​ការ ងារ​ដល់​ពលរដ្ឋ​ច្រើន​ជាងគេ ។

យោង​តាម​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​នេះ​វិស័យ​ពីរ​ដែល​សំខាន់​ៗ ក្នុង​ការ​ទ្រទ្រង់ កំណើន​សេដ្ឋកិច្ចជាតិ​នោះ​បាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង រហូត​ដល់​រដ្ឋាភិបាល​ទំលាក់​ការ ព្យាករណ៍​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​ឆ្នាំ ២០២០​នេះ​ផង​ដែរ ។ វិស័យ​ដែល​ប៉ះពាល់​ជាងគេ នោះ​រួម​មាន​៖ វិស័យ​ទេសចរណ៍ និង​កាត់ដេរ ដោយ​ក្នុង​នោះ​ខេត្តសៀមរាប ជា​ខេត្ត​មាន ឧស្សាហកម្ម​ទេសចរណ៍​ច្រើន​ជាងគេ និង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ​ផង​ដែរ ។ លោក​បន្ត​ថា សម្រាប់​វិស័យ​កាត់ដេរ ដោយសារ​តែ​ពឹង​លើ​វត្ថុធាតុដើម​នាំ​ចូល​ពី​ប្រទេស ចិន ហើយ​នៅ​ពេល​ដែល​ចិន​ជាទី​ផ្ទុះ​ជំងឺ កូ​វី​ដ​-១៩ បណ្ដាល​ឱ្យ​រោងចក្រ​ផលិត​វត្ថុ​ធាតុ​មួយ ចំនួន​ត្រូវ​បាន​បិទ និង​មិន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់ សម្រាប់​បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម កាត់ដេរ​កម្ពុជា ។

លោក​បន្ត​ទៀត​ថា ក្នុង​បរិការណ៍​នេះ ក្នុង​ស្មារតី​បុ​រេ​សកម្ម និង​ការ​យក ចិត្ត​ទុកដាក់​ខ្ពស់ ដល់​ការ​ធានា​លំនឹង​សេដ្ឋកិច្ច និង​សង្គម ពិសេស​លំនឹង​ជីវភាព​រស់នៅ​របស់​កម្មករ និ​យោ​ជិ ត រាជរដ្ឋាភិបាល​បាន​សម្រេចចិត្ត​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​បន្ទាន់​មួយ​ចំនួន ដោយ គិតគូរ​លើ​គ្រប់​ទិដ្ឋភាព សំដៅ​ជួយ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ផង និង​ជំរុញ​លើក​ស្ទួយ​កំណើន នៅ​តាម​វិស័យ​ដែល​មាន​សល់​សក្តានុពល​ផង​រួម​មាន​៖ ទី ១-​ជួយ​ដល់​ក្រុមហ៊ុន​ដែល​ទទួល រង​ផល​ប៉ះពាល់​ខ្លាំង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​បន្ត អាជីវកម្ម​បាន​នៅ​ក្នុង​ពេល​ដ៏​លំ បាក​នេះ​, ទី ២-​ជួយ​ដល់​កម្មករ និយោជិត ក្នុង​ករណី​ត្រូវ​បាត់បង់ ឬ​ត្រូវ​ព្យួរការងារ​ឱ្យ​មាន លំនឹង​ជីវភាព និង​អាច​លើកកម្ពស់​ជំនាញ ព្រមទាំង​ផលិតភាព​ការងារ​របស់​ខ្លួន​សម្រាប់ អនាគត និង​ទី ៣-​ជួយ​ទ្រទ្រង់​លើក​ស្ទួយ​កំណើន ជា​ពិសេស​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ។

លោក​ថា ៖ «​រាជរដ្ឋាភិបាល​មាន​ជំនឿ​ថា វិធានការ​ដែល​ត្រូវ​បាន​ដាក់​ចេញ​មកនេះ​មិន​ត្រឹម តែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​មុខ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​លើក​ស្ទួយ​ភាព​ប្រកួត ប្រជែង​ដល់​វិស័យ​ទាំងនោះ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល នៅ​ពេល ជំងឺ ខូ​វិ​ដ​-១៩ បាន​ឆ្លង ផុត​ទៅ​ផង​ដែរ​» ។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ផង​ដែរ​ថា ស​ណ្ឋា គារ​លំដាប់​ផ្កាយ​មួយ​ចំនួន​បាន​ផ្អាក និង​បិទទ្វារ​មួយ​រយៈ ព្រោះតែ​មិន​មាន​ភ្ញៀវ​ចូល​ស្នាក់ នៅ​ដូច​កាលពីមុន ដែល​ធ្វើ​ឱ្យ​ចំនូល​មិន​គ្រប់គ្រាន់​សម្រាប់​តែ​បើក​ប្រាក់ខែ​បុគ្គលិក និង​ថ្លៃ ទឹក ថ្លៃ​ភ្លើង​ផង បើ​ទោះបីជា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​លើកលែង​ពន្ធ​ដល់ អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​ខេត្តសៀមរាប​ក្ដី ។

បើ​តាម​លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹង ថា បើ​ស្ថានភាព​បែប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ពិបាក ហើយ​អាច​នឹង​ប៉ះពាល់ កាន់តែ​ធ្ងន់ និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​នានា​ក្នុង​ប្រទេស​អាច​នឹង​បិទទ្វារ​ផង​ដែរ ។

លោក ស៊ី​ន ចាន់​សេរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល ក៏​បាន​អ​ឱ្យ​ដឹង ផង​ដែរ​ថា ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២០​នេះ ចំនួន​ភ្ញៀវ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​តែ​បញ្ហា​វីរុស កូ​រ៉ូ​ណា ហើយ​យើង​រំពឹង​ថា​ស្ថាន ភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​ពិភពលោក​រក​ដំណោះស្រាយ​ឃើញ​នូវ​វីរុស កូ​រ៉ូ​ណា ឬ កូ​វី​ដ​-១៩​នេះ ។

គួរ​បញ្ជាក់​ថា ជំងឺ កូ​វី​ដ​-១៩ ត្រូវ​បាន​ផ្ទុះ​ឡើង​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ចិន​កាលពី​ចុងខែ មក​រា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត Hubei ប្រទេស ចិន និង​បាន​រាលដាល​ទៅ​កាន់​តំបន់​ផ្សេង​នៃ​ប្រទេស​ចិន ព្រមទាំង​បន្ត​រាលដាល​ទៅ​កាន់ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ