ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជីវិត​មហាសេដ្ឋី​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ជា Hacker ពេល​នៅ​យុវវ័យ

4 ឆ្នាំ មុន

លោក ស្សន ផាក​ឃើ (Sean Parker) បាន​ទទួល​បាន​ភាព​ជោគជ័យ​តាំងពី​នៅ​វ័យក្មេង ។ នៅ​អាយុ ១៩​ឆ្នាំ លោក​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា…

លោក ស្សន ផាក​ឃើ (Sean Parker) បាន​ទទួល​បាន​ភាព​ជោគជ័យ​តាំងពី​នៅ​វ័យក្មេង ។ នៅ​អាយុ ១៩​ឆ្នាំ លោក​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Napster ដែល​ផ្លាស់​ប្តូរ​ការ​ស្តាប់​ចម្រៀង​ជុំវិញ​ពិភពលោក ។

នៅ​អាយុ ២៤​ឆ្នាំ លោក​ស្ថិត​ក្នុង​ចំណោម​ប្រធាន​ដែល​ជួយ​បង្កើត Facebook ដែល​ជា​ប្រព័ន្ធ​សង្គម​ធំ​ជាងគេ​លើ​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ។ នៅ​អាយុ ៤០​ឆ្នាំ លោក​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​២.៧​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​លោក​បរិច្ចាគ​រាប់​លាន​ដុល្លារ​សម្រាប់​សប្បុរសធម៌ និង​រស់នៅ​ជីវិត​ដ៏​ឡូយឆាយ ។ប៉ុន្តែ​កាលពី​លោក​នៅ​យុវវ័យ លោក​គឺជា Hacker មួយ​រូប​ដែល Hack ចូល​ក្នុង​ប្រព័ន្ធ​កុំ​ព្យូ​ព័រ​របស់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ជា​ច្រើន ដែល​រួម​មាន​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ទាំង ៥០០ ក្នុង​សហរដ្ឋអាមេរិក​ថែម​ទៀត ។

ប៉ុន្តែ​ខណៈ​ដែល​លោក​កំពុង​ប្រព្រឹត្ត​បទល្មើស​នោះ ឪពុក​របស់​លោក​បាន​រឹបអូស​យក​ក្តារ​វាយ​កុំព្យូទ័រ​ដែល​អនុញ្ញាត​ឲ្យ FBI រក​ឃើញ​ទីតាំង​របរ​ស់លោក ។ ព្រោះតែ​លោក​មិន​ទាន់​គ្រប់​អាយុ លោក​ត្រូវ​បាន​ពិន័យ​ឲ្យ​ធ្វើ​កិច្ចការ​សង្គម​ដើម្បី​លាង​កំហុស​របស់​ខ្លួន ។ លោក ផាក​ឃើ ចូលរួម​ក្រុមការងារ​របស់ Facebook នៅ​ឆ្នាំ ២០០៤ ឬ​ពេល​ដែល​វា​គ្រាន់តែ​ជា​ក្រុមហ៊ុន​តូចតាច​មួយ​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ ២០០៥ លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​កូកាអ៊ីន​ជាប់​ខ្លួន​ដែល​ធ្វើ​ឲ្យ​លោក​ចាក​ចេញពី Facebook ប៉ុន្មាន​ខែ​ក្រោយមក ។ ប៉ុន្តែ​លោក​នៅ​តែ​ជះ​ឥទ្ធិពល​លើ Facebook យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាក​ចេញពី​ក្រុមហ៊ុន ។

អតីត​មិត្ត​រួមការ​ងារ​របស់​លោក​ធ្លាប់​បាន​ចែករំលែក​ថា​លោក​ជា​មនុស្ស​ដែល​ពូកែ​ផ្តោត​ស្មារតី​លើ​កិច្ចការ​យ៉ាង​ខ្លាំង​ដែល​ពេល​ខ្លះ​អ្នក​ដទៃ​ត្រូវ​តេ​ទូរស័ព្ទ​ទៅ​លោក​ប្រមាណ​ពី ១០​ទៅ ២០​ដង​ទើប​លោក​លើក​ទូរស័ព្ទ ។ លោក​បាន​ចំណាយ​ប្រមាណ ៤.៥​លាន​ដុល្លារ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​លោក​ដើម្បី​បង្កើត​ពិភពលោក​ពោរពេញ​ទៅ​ដោយ​វេទមន្ត និង​ចំណាយ​ថវិកា​ជា​ច្រើន​លើ​អចលនទ្រព្យ និង​រថយន្ត​ទំនើប​ៗ ។ ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​ចូលរួម​ក្នុង​ការងារ​សប្បុរសធម៌​ខ្លាំង​ជាងគេ​ដែរ ។

កាលពី​ឆ្នាំ ២០១៥ លោក​បាន​បរិច្ចាគ ៦០០​លាន​ដុល្លារ​ដើម្បី​បង្កើត​មូលនិធិ Parker Foundation ដែល​ផ្តល់​ថវិកា​បរិច្ចាគ​សម្រាប់​កិច្ចការ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ និង​សុខភាព​សាធារណៈ​ពិភពលោក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ