ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ប្រតិភូ​សុខាភិបាល​ប្រកាស​ថា លោក​ស្រី​​ឆ្លង​វីរុស COVID-19

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី​ប្រតិភូ​សុខាភិបាល​អង់គ្លេស លោកស្រី​ NADINE DORRIES​ប្រកាស​នា​ថ្ងៃ​ទី​១០​មីនា ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា លោកស្រី​បាន​ឆ្លង​វីរុស​ COVID-19​។ សមាជិក​រដ្ឋាភិបាល​របស់​លោក​បូ​រី​សច​ន​សុ​ន​អាយុ​៦២​ឆ្នាំ​រូប​នោះ​អះអាង​ថា…

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី​ប្រតិភូ​សុខាភិបាល​អង់គ្លេស លោកស្រី​ NADINE DORRIES​ប្រកាស​នា​ថ្ងៃ​ទី​១០​មីនា ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា លោកស្រី​បាន​ឆ្លង​វីរុស​ COVID-19​។

សមាជិក​រដ្ឋាភិបាល​របស់​លោក​បូ​រី​សច​ន​សុ​ន​អាយុ​៦២​ឆ្នាំ​រូប​នោះ​អះអាង​ថា ខ្ញុំ​អាច​បញ្ជាក់​ថា ខ្លូ​ន​ខ្ញុំ​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​និង​ថា ខ្ញុំ​បង្ខាំង​ខ្លួនឯង​នៅ​ដាច់​ពី​គេ​ក្នុងផ្ទះ​ខ្ញុំ​។ លោក​ស្រី​បន្ត​ថា​អាជ្ញាធរ​សុខាភិបាល​ពេល​នេះ ស្វែងរក​ចង់​ដឹង​ថា​តើ​លោកស្រី​ឆ្លង​វីរុស​នោះ​ពី​កន្លែង​ណា​មក ហើយ​តើ​នរណា​ដែល​ចម្លង​មក​លោកស្រី​។

រដ្ឋមន្ត្រី​ប្រតិភូ​រូប​នេះ ដែល​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បាន​ទៅ​កាន់​មន្ទីរពិសោធន៍​ដែល​បង្កើត​ឡើង​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ជា​អ្នកនយោបាយ​អង់គ្លេស​ដំបូង​គេ​មាន​ឋានៈ​ខ្ពស់​ដែល​រក​ឃើញ​ឆ្លង​វីរុស​COVID-19​។

យោង​តាម​កាសែត​TIMES​អង់គ្លេស​ថា លោកស្រី​NADINE DORRIES​បាន​ជួប​ជាមួយ​មនុស្ស​ច្រើន​រយ​នាក់​ក្នុង​សភា​កាលពី​ស​ប្ដា​ហ៍​មុន និង​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​ក្នុង​សភា ជាមួយ​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​។

នៅ​អង់គ្លេស​មានការ​ដេញដោល​ថា តើ​គេ​ត្រូវ​ផ្អាក​សកម្មភាព​របស់​សភា​សិន​ឬ​យ៉ាងណា ខណៈ​ប្រទេស​នោះ​ជំរឿន​ឃើញ​អ្នក​ឆ្លង​វីរុស​៣៧៣​នាក់​និង​មនុស្ស​​បាត់​បង់​ជីវិត៦​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ