ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ជះ​ឥទ្ធិពល​ដល់​តម្រូវការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពីរ ឬ​បី​ខែ​ចុង​ក្រោយ​នេះ​វិស័យ​ឯកជន​ដែល​ប្រកប​មុខរបរ ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មើលឃើញ​ថា​ការ​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេចរ​បាន​ជះ​ឥទ្ធិពល ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្រូវការ​នៃ​ការ​បរិភោគ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ​បន្ទាប់ វីរុស កូ​វី​ដ​-១៩ មាននៅ​កម្ពុជា ។ លោក…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពីរ ឬ​បី​ខែ​ចុង​ក្រោយ​នេះ​វិស័យ​ឯកជន​ដែល​ប្រកប​មុខរបរ ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មើលឃើញ​ថា​ការ​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេចរ​បាន​ជះ​ឥទ្ធិពល ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្រូវការ​នៃ​ការ​បរិភោគ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ​បន្ទាប់ វីរុស កូ​វី​ដ​-១៩ មាននៅ​កម្ពុជា ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បានឱ្យ​ដឹង​ថា តម្រូវការ​នៃ​ការ បរិភោគ​សាច់​ជ្រូក​ប្រចាំ​ថ្ងៃ​មានការ​ថយ​ចុះ​ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ ហើយ សាច់​ជ្រូក​ដែល​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ភាគច្រើន​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ។ លោក​បន្ត​ថា «​សព្វ​ថ្ងៃនេះ​សាច់​ជ្រូក​ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ភាគច្រើន​សាច់​ជ្រូក​នាំ មក​ពី​ប្រទេស​ថៃ ។ នៅ​ក្នុង​មួយ​ថ្ងៃ​តម្រូវការ​សាច់​ជ្រូក​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ ៧​ពាន់​ក្បាល តែ​ឥឡូវ​វា​ថយ​មក​នៅ​ត្រឹម ៦​ពាន់ ឬ​ជាង​៥​ពាន់​ក្បាល​ប៉ុណ្ណោះ ដូចនេះ​ការ ទទួលទាន​សាច់​ជ្រូក​ក្នុង​មួយ​ថ្ងៃ​ៗ គឺ​មានការ​ថយ​ចុះ​» ។

បើ​តាម​ប្រធាន​សមាគម​បានឱ្យ​ដឹង​ទៀត ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​សាច់​ជ្រូក​មក​ពី​មូលហេតុ ការ​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​មិន​បាន​ធ្លាក់​ថ្លៃ​នោះ​ទេ គឺ​នៅ​រក្សា បាន​តម្លៃ​សមរម្យ​ក្នុង​ពេល​បច្ចុប្បន្ន ។ លោក ស្រ៊ុ​ន ពៅ បន្ត​ថា «​តម្លៃ​សាច់​ជ្រូក​មិន​មាន​ធ្លាក់​ថ្លៃ​នោះ​ទេ មាន​តែ​ឡើងថ្លៃ ។ តម្លៃ ជ្រូក​រស់នៅ​តាម​កសិដ្ឋាន​ក៏​ដូច​ជា​នាំ​មក​ពី​ប្រទេស​ថៃ ដែល​យក​មកនេះ​លក់​នៅ​ក្នុងស្រុក នេះ​ថ្លៃ ១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ជាង ២០.០០០​រៀល​» ។

អ្នកស្រី ភា ដែល​ជា​អាជីវករ​លក់​សាច់​ជ្រូក​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ១​ខែ​ចុង​ក្រោយ នេះ​ការ​លក់​សាច់​ជ្រូក​មានការ​ថយ​ចុះ​ហើយ​ពិបាក​នឹង​លក់ បើ​ប្រៀបធៀប​នឹង​ពេល​មុន​ៗ ដែល​ក្នុង​មួយ​ថ្ងៃ​អាច​លក់​សាច់​ជ្រូក​អស់ពីរ​ក្បាល តែ​សព្វ​ថ្ងៃនេះ​លក់​សាច់​ជ្រូក​មួយ​ក្បាល មិន​ចង់​អស់ ហើយ​តម្លៃ​សាច់​ជ្រូក​ឡើងថ្លៃ​ទៀត ។ អ្នកស្រី​បន្ត​ថា « តម្លៃ​ជ្រូករ​ស់ទិញ​ចូល​ថ្លៃ ១៣.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ចេញ ទៅ​វិញ​ថ្លៃ ២០.០០០​រៀល​តែបើ​ហ៊ាន​លក់​ថ្លៃ​ជាង​នេះ គឺ​អត់​មាន​អ្នកទិញ​យក​ទៅ​បរិភោគ នោះ​ទេ​» ។

ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ទីផ្សារ​ក្នុងស្រុក​នេះ គេ​ក៏​បានដឹង​ថា​ការ​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា នេះ​ក៏​ធ្វើ​ឱ្យ អាជីវកម្ម​ពាក់ព័ន្ធ និង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​បាន​ផ្អាក​អាជីវកម្ម និង​មួយ​ចំនួន​ផ្សេង ទៀត​កំពុង​ប្រឈម​មុខការ​បិទទ្វា​លើស​ពី​នេះ​ធ្វើ​ឱ្យ​កម្ពុជា​អាច​នឹង​បាត់​ចំណូល​ដែល​ធ្លាប់​ទទួល​បាន​ពី​វិស័យ​នេះ អស់​មួយ​ចំណែក​ដោយសារ​វីរុស កូ​វី​ដ​-១៩ ។

បើ​តាម​លោក ទិ​ត ច​ន្ថា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទេស​រណ៍ បាន​បង្ហាញ​ការ​ព្យា​ការណ៍​កាល ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ ២០២០​នេះ​កម្ពុជា អាច​នឹង​បាត់បង់​ប្រាក់​ចំណូល​ជិត ១​លាន​ដុល្លារ​អា មេ​រិ​ក ហើយ​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាងគេ​ភាគច្រើន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ខេត្តសៀមរាប ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ