ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធូរស្បើយ​ពី​វីរុស​ ​ចិន​បិទ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំង​១៦​នៅ​វូ​ហាន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ស៊ី​ន​ហួ​ថា មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ចុង​ក្រោយ​គេ​២​នៅ​ក្រុង​វូ​ហាន ចំណុច​កណ្ដាល​នៃ​កា​រ​​ឆ្លង​វីរុស​COVID-19​ក្នុង​ខេត្ត​ហ៊ូ​ប៉ី បាន​ត្រូវ​បិទ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ ២០២០ ដែល​នោះ​កំណត់​ពី​ការ​បិទ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំង​១៦​ក្នុង​ទីក្រុង​នោះ​។…

ប្រទេស​ចិន ៖ តាម​ស៊ី​ន​ហួ​ថា មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ចុង​ក្រោយ​គេ​២​នៅ​ក្រុង​វូ​ហាន ចំណុច​កណ្ដាល​នៃ​កា​រ​​ឆ្លង​វីរុស​COVID-19​ក្នុង​ខេត្ត​ហ៊ូ​ប៉ី បាន​ត្រូវ​បិទ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ ២០២០ ដែល​នោះ​កំណត់​ពី​ការ​បិទ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំង​១៦​ក្នុង​ទីក្រុង​នោះ​។

អ្នកជំងឺ​ចុង​ក្រោយ​គេ​៤៩​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ WUCHANG កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា វេលា​ម៉ោង​១៥​និង​៣០​នាទី​។ មន្ទីរពេទ្យ​បណ្ដោះអាសន្ន​នេះ គឹ​យក​ទីតាំង​ស្ដា​ត​ហុង​សាន ​WUCHANG ហើយ​ដាក់​ឲ្យ​ដំណើរការ​ពី​ថ្ងៃ​ទី​៥​កុម្ភៈ​មក​។ ជាមួយ​គ្រែ​៧៨៤​មន្ទីរ​ពេទ្យ​នោះ ទទួល​អ្នកជំងឺ​សរុប​១.១២៤​នាក់​ហើយ​ព្យាបាល​អ្នកជំងឺ​ជា​៨៣៣​នាក់ ចំណែក​អ្នកជំងឺ​នៅ​សល់​២៩១​នាក់​ផ្ទេ្ត​រ​ទៅ​កាន់​មន្ទីរពេទ្យ​ឯទៀត​ៗ​។ មន្ទីរពេទ្យ​បណ្ដោះអាសន្ន​មួយទៀត​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា បើក​ពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​មក ក៏​បាន​បិទ​នា​រសៀល​ថ្ងៃ​ទី​១០ មីនា​ដែរ ក្រោយ​ដំណើរ​ការ​២៦​ថ្ងៃ​មក​។

ដើម្បី​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឹ​ដែល​ឆ្លង​វីរុស ​COVID-19 ក្រុង​វូ​ហាន​បាន​ប្រែក្លាយ​បណ្ដា​ទីតាំង​សាធារណៈ​ដូច​ជា​បណ្ដា​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ព្រមទាំង​បណ្ដា​ទីតាំង​កីឡា ឲ្យ​ទៅ​ជា​មន្ទីរ​ពេទ្យ​បណ្ដោះអាសន្ន​១៦​កន្លែង​។ ការ​បិទ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំងនោះ​នៅ​វូ​ហាន មាន​ន័យ​ថា​ មន្ទីរពេទ្យ​ទាំងនេះ​បាន​បញ្ចប់​ភារកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធ​តតាំង​ប្រឆាំង​​វីរុស​។ មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ក្រុង​វូ​ហាន​ទាំង​១៦​នោះ ទទួល​អ្នកជំងឺ​សរុប​១៣.០០០​នាក់ ហើយ​បាន​ដើរតួ​នាទី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​។

ចំណែក​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ នា​ថ្ងៃ​ទី​១០ ខែ​មីនា ​បាន​ចុះ​ដោយ​ផ្ទាល់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ HUOSHENSHAN​ ក្រោយ​ពី​លោក​ទៅ​ដល់​ក្រុង​វូ​ហាន ដើម្បី​ធ្វើ្វ​ការ​ត្រួតពិនិត្យ​មួយ​។ នៅ​ទីនោះ​លោក​ស្ដាប់​សេចក្ដីរាយការណ៍​ពី​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ ពី​ការ​ព្យាបាល​បណ្ដា​អ្នក​ជំងឺ ពី​កិច្ច​ការពារ​បណ្ដា​បុគ្គលិក​ពេទ្យ​និង​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ក្នុង​ផ្ទៃ​នៃ​មន្ទីរពេទ្យ​នោះ។

លោក​ក៏​សាកសួរ​សុខទុក្ខ​ដែរ បណ្ដា​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ ហើយ​សម្ដែង​ការ​សរសើរ​ចំពោះ​បណ្ដា​សមាជិក​បុគ្គលិក​មន្ទីរពេទ្យ ដែល​ខំតស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស មិន​គិត​ពី​ថ្ងៃ​ឬ​យប់​។ លោក​បាន​លើកទឹកចិត្ត​ពួក​គេ ឲ្យ​ពង្រឹង​ទំនុកចិត្ត​ក្នុង​ជ័យជម្នះ​នៃ​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​វីរុស​។ នៅ​ទីនោះ​លោក​សន្យា​តស៊ូ​ដោយ​ម៉ឺ​ង​ម៉ាត់ ដើម្បី​ដណ្ដើម​ជ័យជម្នះ​ក្នុង​សង្គ្រាម​ប្រឆាំង​ជំងឺ​នេះ​។ លោក​អំពាវនាវ​ឲ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​បង្ការ​និង​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​និង​រឹង​មាំ ព្រមទាំង​ល្ងិ​ត​ល្អន់​បំផុត ដើម្បី​ការពារ​ខេត្ត​ហ៊ូ​ប៉ី ​និង​ក្រុង​វូ​ហាន​។

មន្ទីរពេទ្យ​ HUOSHENSHAN ​ជា​មន្ទីរពេទ្យ​ដែល​កសាង​ដ៏​រហ័ស ប្រើ​ពេល​តែ​១០​ថ្ងៃ មាន​គ្រែ​ដល់​ទៅ​១០០០ ហើយ​ទទួល​ព្យាបាល​ជា​ពិសេស​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​។

នៅ​​ចិនដីគោក​សរុប​អ្នក​ជំ​ងឹ​១.៥៧៨​នាក់​ទៀត​ដែល​ឆ្លង​វីរុស បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរ​ពេទ្យ​នា​ថ្ងៃ​ទី​១០​មីនា​។ គិត​មក​ដល់​ចុង​ថ្ងៃ​ទី​១០​មីនា​នោះ អ្នកជំងឺ​ដែល​ជា​សះស្បើយ ​និង​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ចិនដីគោក មាន​សរុប​៦១.៤៧៥​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​៨០.៧៧៨​នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​អ្នក​បាត់​បង់​ជីវិត​​៣.១៥៨​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ