ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​ឌ្រីម​ ពន្លះ​គ្នា​ជាមួយ​រថយន្ត​ទួរីស ​អ្នក​ជិះ​ម៉ូតូ​២​នាក់​សន្លប់​មួយ​សន្ទុះ​ដឹង​ខ្លួន​វិញ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​ជាមួយ​នឹង​រថយន្តទួរីស​មួយ​គ្រឿង​បណ្តាល​ឱ្យ​ម៉ូតូ​វៀច​កង់​ខាង​មុខ ចំណែក​អ្នក​​​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​សន្លប់​មួយ​សន្ទុះទើប​ដឹង​ខ្លួន​ឡើង​វិញ ហើយ​រថយ​ន្ត​ទួរីស​បើក​គេច​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២ និង​១០ នាទីរំលង​អាធ្រាត្រ

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​ជាមួយ​នឹង​រថយន្តទួរីស​មួយ​គ្រឿង​បណ្តាល​ឱ្យ​ម៉ូតូ​វៀច​កង់​ខាង​មុខ ចំណែក​អ្នក​​​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​សន្លប់​មួយ​សន្ទុះទើប​ដឹង​ខ្លួន​ឡើង​វិញ ហើយតៃកុង​​រថយ​ន្ត​ទួរីសបាន​​បើក​គេច​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២ និង​១០ នាទីរំលង​អាធ្រាត្រ ឈាន​​​ចូល​ថ្ងៃ​ទី ៩ កញ្ញា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ១៣ កែង​ផ្លូវ​លេខ​១០៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1BX-501 ធ្វើ​ដំណើរតាម​ផ្លូវ​លេខ​១៣​ក្នុង​ទិសដៅ​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ទួរីស ពណ៌ស​មួយ​គ្រឿង មិន​ស្គាល់​ស្លាក​លេខ ​ធ្វើដំណើរតាម​ផ្លូវ​១០៦ ពីលិច​ទៅកើត បណ្តាល​ឱ្យ​សន្លប់មួយ​សន្ទុះ​ទើប​ដឹង​ខ្លួន​ឡើង​វិញ  ចំ​ណែក​ម្ចាស់​​រថយន្ត​​​ទួរីស ​បាន​បើក​គេច​បាត់ស្រមោល​តែម្តង ។

ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ងើប​ពី​សន្លប់បាន​យក​ម៉ូតូលើក​ដាក់​លើ​រឺុម៉កម៉ូតូ ដើម្បី​យក​ទៅជួស​ជុល ។