ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ព្រមាន​ថា កន្លែង​ហាត់ប្រាណ​ប្រឈម​ខ្ពស់​នឹង​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

អ្នក​ដែល​ចូល​ចិត្ត​ហាត់ប្រាណ ត្រូវ​បាន​គេ​ជំរុញ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​ពេល​ធ្វើ​លំ​ហាត់ប្រាណ ដូច​ជា​កាយវិការ ត្រូវ​បាន​គេ​កំណត់​ថា ជាទី​តាំង​នោះ នឹង​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​មេរោគ​ឆ្លង​រីក​រាលដាល នេះបើតាម daily…

អ្នក​ដែល​ចូល​ចិត្ត​ហាត់ប្រាណ ត្រូវ​បាន​គេ​ជំរុញ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​ពេល​ធ្វើ​លំ​ហាត់ប្រាណ ដូច​ជា​កាយវិការ ត្រូវ​បាន​គេ​កំណត់​ថា ជាទី​តាំង​នោះ នឹង​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​មេរោគ​ឆ្លង​រីក​រាលដាល នេះបើតាម daily mail ។

វេជ្ជបណ្ឌិត Swan Norman ដែល​ជា​អ្នកជំនាញ​សុខភាព និយាយ​ថា ទីកន្លែង​ហាត់កាយសម្ព័ន្ធ​ គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​វីរុស​ឆ្លង​រាលដាល ពីព្រោះ ពួក​គេ​បែកញើស ។ ភាព​សើម​ អាចឲ្យមេរោគឆ្លងរាលដាល​បានយ៉ាងឆាប់រហ័ស ​។

នេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ឈប់​ទៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ឯ​កន្លែង​ហាត់ប្រាណ ។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ជូត (​ឧបករណ៍​កីឡា​) មុន​និង​ក្រោយ​ពេល​ប្រើ ។

វេជ្ជបណ្ឌិត Swan Norman ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ ពី​សាកលវិទ្យាល័យ Aberdeen ក្នុង​ប្រទេស​ស្កុ​តលែ​ន បាន​និយាយ​ថា ប្រជាជន​ត្រូវការ​ធ្វើ​ឱ្យ​ប្រាកដ​ថា ដៃ​របស់​ពួក​គេ​ត្រូវ​បាន​សម្អាត ពោល​គឺ​ឧស្សាហ៍​លាងដៃ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត បាន​ជំរុញ​ឲ្យ​ប្រជាជន​ចៀសវាង​បន្ទប់​ស្ទី​ម (​ចំហុយ​ដោយ​ចំហាយ​ទឹក​ក្តៅ​) ព្រោះ​ក្នុង​ផ្ទៃ​នៃ​បន្ទប់ មិន​មាន​កម្តៅ​គ្រប់គ្រាន់ ដើម្បី​សម្លាប់​មេរោគ​ទេ ។

លោក និយាយ​ថា «​ខ្ញុំ​មិន​ទៅ​ក្បែរ​តំបន់​សើម​ណាមួយ​ទេ និយាយ​ដោយ​ស្មោះ​ត្រង់នោះ​» ព្រោះថា អ្នក​ដែល​មាន​រោគ​សញ្ញា រួម​ទាំង​ក្អក ឬ​កណ្តាស់ គួរតែ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ហាត់ប្រាណ រហូត​ដល់​អ្នកជំងឺ​ទាំងនេះ បានជា​សះស្បើយ ។

ទោះ​យ៉ាងណា​លោក​វេជ្ជបណ្ឌិត David Thomas សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​និង​ជានា​យក​ផ្នែក​ជំងឺឆ្លង​នៃ​សាលា​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​ចូ​ន​ហប​គី​ន​ស៍បាន​ប្រាប់​កាសែត​ញូ​វ​យ៉​ក​ថែម​ស៍​ថា​អ្នក​ទៅ​ព្រះ​វិហារ​មាន​ហានិភ័យ​ច្រើន​ជាង​កន្លែង​ហាត់ប្រាណ​។

ទោះ​យ៉ាងណា លោក​វេជ្ជបណ្ឌិត David Thomas សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ និង​ជានា​យក​ផ្នែក​ជំងឺឆ្លង នៃ​សាលា​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ ចូ​ន​ហប​គី​ន​ស៍ បាន​ថ្លែងប្រាប់​កាសែត​ញូ​វ​យ៉​ក​ថែម​ស៍​ថា អ្នក​ទៅ​ព្រះ​វិហារ មាន​ហានិភ័យ​ច្រើន​ជាង​កន្លែង​ហាត់ប្រាណ ទៅ​ទៀត ។

ការ​ព្រមាន​នេះ​កើតឡើង នៅ​ពេល​ដែល​ករណី​ឆ្លង​វីរុស កូ​វី​ដ​-១៩ នៅ​ជុំវិញ​ពិភពលោក បាន​កើនឡើង​ដល់ 121,238 នាក់​នៅ​ក្នុង​១០៧​ប្រទេស ដែល​មាន​អ្នក​ស្លាប់​សរុប 4,378 នាក់​ហើយ គិត​ត្រឹម​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ មីនា ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ