ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អ្នក​ឆ្លង​នៅ​អី​ុ​តា​លី​ កើន​លើស​​១​មឺ​ុ​ន​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ី​តា​លី​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​មីនា​ថា ប្រទេស​អ៊ី​តា​លី​ពេល​នេះ អ្នក​ឆ្លង​វីរុស ​COVID-19​ កើន​ដល់​លើស​ពី​១០.០០០​នាក់​ហើយ ជាមួយ​អ្នក​បាត់​បង់​ជីវិត​ ​៦៣១​នាក់​ទល់​នឹង​៤៦៣​នាក់​កាលពី​ថ្ងៃ​ទី​៩​មីនា​។ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​១៦៨​នាក់​ថែម​ទៀត…

ប្រទេស​អ៊ីតា​លី ៖ ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ី​តា​លី​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​មីនា​ថា ប្រទេស​អ៊ី​តា​លី​ពេល​នេះ អ្នក​ឆ្លង​វីរុស ​COVID-19​ កើន​ដល់​លើស​ពី​១០.០០០​នាក់​ហើយ ជាមួយ​អ្នក​បាត់​បង់​ជីវិត​ ​៦៣១​នាក់​ទល់​នឹង​៤៦៣​នាក់​កាលពី​ថ្ងៃ​ទី​៩​មីនា​។

ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​១៦៨​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ បង្ហាញ​ពី​តួ​លេខ​​ខ្ពស់​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត ក្នុង​ប្រទេស​នោះ​មក​ពី​ការ​ឆ្លង​វីរុស​។ អ៊ីតា​លី​មក​ទល់​ពេល​នេះ ​មាន​អ្នក​ឆ្លង​វីរុស​ COVID-19​ ឡើង​ដល់​១០.១៤៩​នាក់ ទល់​នឹង​៩.១៧២​នាក់​នា​ថ្ងៃ​ទី​៩​ មីនា ដែល​មានការ​កើនឡើង​ជាង​១០%​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនោះ​មនុស្ស​១.០០៤​នាក់​បានជា​សះស្បើយ​ទាំងស្រុង ទល់​នឹង​៧២៤​នាក់​នា​ពេល​មុន​នេះ រួច​មនុស្ស​៨៧៧​នាក់​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​។

ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១០​មីនា​បាន​ចាត់វិធានការ​រិ​ត​ត្បិត​ខ្លាំង​ដោយ​អំពាវនាវ​ដល់​ប្រជាជន​ទាំងមូល​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​។

ផ្អែក​លើ​តួលេខ​ផ្លូវការ​ទាំងឡាយ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​លើក​ឡើង​ថា ខាងក្រៅ​ចិន​ដីគោក ចំនួន​អ្នកបាត់​បង់​ជីវិត​​​ដោយសារ​វីរុស​នោះ បាន​ឡើង​ដល់​ជាង​១.១០០​នាក់​។ ខាងក្រៅ​ប្រទេស​ចិន ​ការ​ឆ្លង​វីរុស​បន្ត​យ៉ាង​លឿន ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​ជន​រង​គ្រោះ​ក្នុង​ប្រទេស​ជា​ច្រើន ដូច​ជា​ក្រៅពី​អ៊ី​តា​លី អ៊ី​រ៉​ង់​មាន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៨.០០០​នាក់​និង​ជិត​៣០០​នាក់​​បាន​បាត់​បង់​ជីវិត​។

នៅ​អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​ជាង​១.៦០០​នាក់ នៅ​ម៉ា​រ៉ុ​ក​មាន​អ្នកបាត់​បង់​ជីវិត​ម្នាក់ ក៏​ដូច​ជា​នៅ​លី​បង់​ក៏​មាន​មនុស្ស​ម្នាក់​បាន​បាត់​បង់​ជីវិត​ដែរ​។ មនុស្ស​ដំបូង​ម្នាក់​បាន​ឆ្លង​វីរុស​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ម្នាក់​នៅ​បួ​គី​ណា​ហ្វា​សូ ម្នាក់​នៅ​ប៉ា​ណា​ម៉ា​ឬ​ម៉ុង​ហ្គោ​លី​។​ល​។

សរុប​មនុស្ស​ជាង​១១៧.០០០​នាក់​ឆ្លង​វីរុស​នេះ ក្នុង​នោះ​ប្រមាណ​ជា​៣៦.០០០​នាក់​នៅ​ក្រៅ​ប្រទេស​ចិន ត្រូវ​បាន​ជំរឿន​ឃើញ​ក្នុង​ប្រទេស ​និង​ដែនដី​១០៧​។ ម្យ៉ាងទៀត​ដោយ​មិន​គិត​ពី​ផល​ប៉ះ​ពាល់​ធំធេង​ទូទៅ​ដោយសារ​វីរុស ​COVID-19 បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ​ក្នុង​ប្រទេស​១៥ ប៉ះពាល់​ដល់​សិស្ស​ និង​និស្សិត​៣៦៣​លាន​នាក់​។ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​យូ​នេ​ស្កូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ