ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ត្រឹម​៥​ថ្ងៃ ក្រោយ​ធ្វើ​សកម្ម​ភាព​យក​អស់​ជាង​៦​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្ម​ភាព​​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ហាង​នំ​អប្សរា ដោយ​លួច​យក​លុយ និង​គ្រឿងអលង្ការ​សរុប​ជា​ប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ លុះ​៥​ថ្ងៃក្រោយ​ទើប​ក្របួច​បាន​ទាំង​២​នាក់​តែ​ម្តង យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍​ព្រហ្មទណ្ឌ​កំរិត​ស្រាល កាលពី​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​10…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្ម​ភាព​​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ហាង​នំ​អប្សរា ដោយ​លួច​យក​លុយ និង​គ្រឿងអលង្ការ​សរុប​ជា​ប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ លុះ​៥​ថ្ងៃក្រោយ​ទើប​ក្របួច​បាន​ទាំង​២​នាក់​តែ​ម្តង យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍​ព្រហ្មទណ្ឌ​កំរិត​ស្រាល កាលពី​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​10 ខែ​មីនា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​154​កែង​ផ្លូវ​63 នៅ​ចំណុច​ក្បែរ​នឹង​កាហ្វេ​រតនៈគីរី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ធ្វើ​កម្ម​ភាព​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជាន់​ទី​២ ផ្លូវ​លេខ​182​ក្បែរ​នឹង​ហាង​នំ​អប្សរា ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​7​មក​រា នៅ​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​7 ខែមីនា បើ​គិត​ជា​ទឹកប្រាក់​ជាង​3​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​ជាង​3​ម៉ឺន​ដុល្លារ សរុប​ទាំងអស់​ជាង​6​ដុល្លារ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​រួច​ហើយ សមត្ថកិច្ច​ជំនាញ​តាម​ស្រាវជ្រាវ​អស់​រយៈពេល​5​ថ្ងៃ ទើប​តាម​ក្របួច​បាន​ជនសង្ស័យ​ម្នាក់ នៅ​ផ្លូវ​63 ម្តុំ​ការ​ហ្វេ​រតនៈគីរី ក្រោយមក​ក៏​ឈាន​ទៅ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត ជា​អ្នក​ធ្វើ​កម្ម​ភាព​លួច​គាស់​ផ្ទះ​ផ្ទាល់​តែ​ម្តង នៅ​ចំណុច​ម្តុំ​វត្ត​បុ​ទុម​វ​តី ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ