ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ Serie A អាច​នឹង​បញ្ចប់​ទៅ​ដោយ​ការ​ប្រកួត​ជម្រុះ​រក​ជើងឯក

4 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់ទាត់​អុី​តា​លី (FIGC) បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គា​រថា ក្របខ័ណ្ឌ Serie A អាច​បញ្ចប់​ទៅ​ដោយ​ការ​ប្រកួត​ជម្រុះ (Play-Off) ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19​។…

សហព័ន្ធ​កីឡាបាល់ទាត់​អុី​តា​លី (FIGC) បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គា​រថា ក្របខ័ណ្ឌ Serie A អាច​បញ្ចប់​ទៅ​ដោយ​ការ​ប្រកួត​ជម្រុះ (Play-Off) ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19​។

សេចក្តីថ្លែងការណ៍​របស់ FIGC បាន​បញ្ជាក់​ថា​ក្របខ័ណ្ឌ Serie A នឹង​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា បន្ទាប់​ពី​មាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​អុី​តា​លី ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​។ ក្នុង​នោះ​ប្រធាន FIGC លោក Gabriele Gravina ក៏​បាន​ដាក់​ជម្រើស ដោយ​ការ​ប្រកួត​ជម្រុះ ឬ​ប្រកាស​ពី​ចំណាត់ថ្នាក់​បច្ចុប្បន្ន ដើម្បី​កំណត់​ម្ចាស់​ជើងឯក ប្រសិនបើ​រដូវ​កាល​នេះ​មិន​អាច​បញ្ចប់​បាន​។

ការ​ប្រកួត​ជម្រុះ​នឹង​ធ្វើ​ឡើង​ដើម្បី​កំណត់​ម្ចាស់​ជើងឯក រួម​ទាំង​ក្រុម​ជាប់​ទៅ​វគ្គ​ជម្រុះ​ពានរង្វាន់​អឺរ៉ុប (Champions League, Europa League) និង​ក្លិប​៣​ដែល​ត្រូវ​កាត់​ចេញ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ Serie B ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឈ្នះ​ពានរង្វាន់​ត្រូវ​បាន​សំរេច​ដោយ​ចំណាត់ថ្នាក់​ បច្ចុប្បន្ន​នោះ​ក្រុម Juventus នឹង​ក្លាយជា​ម្ចាស់​ជើងឯក​អុី​តា​លី​សម្រាប់​រដូវ​កាល​នេះ​។

ជម្រើស​ជំនួស​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​បន្ថែម​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា​ខាង​មុខ​ ៕​ (តាមប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ