ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ទៅមន្ទីរពេទ្យ លុះមកវិញវង្វេងដើរចូលផ្ទះអ្នកជិតខាង ស្រាប់តែ​ដួលសន្លប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺផ្លូវចិត្ត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​​មន្ទីរ​ពេទ្យ ហើយ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​បរិ​វេ​ណ​ផ្ទះ​អ្នក​ក្បែរ​ខាងរួច​​ដួល​សន្លប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា ឆ្នាំ​២០២០ នៅ​ខាងលិច​ផ្សារ​ទឹកថ្លា…

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺផ្លូវចិត្ត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​​មន្ទីរ​ពេទ្យ ហើយ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​បរិ​វេ​ណ​ផ្ទះ​អ្នក​ក្បែរ​ខាងរួច​​ដួល​សន្លប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា ឆ្នាំ​២០២០ នៅ​ខាងលិច​ផ្សារ​ទឹកថ្លា ស្ថិតក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បុរស​ម្នាក់​​ដែល​ដួល​​​សន្លប់​ខាងលើ​​ឈ្មោះ​ជាម យ៉ុ​ន អាយុ​៥០​ឆ្នាំ មាន​លំនៅ​ភូមិ​កណ្តាល ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ និង​ស្នាក់​នៅ​ជាមួយ​កូន​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​។

​តាមប្រភពពី​​សាក្សី​​នៅកន្លែងកើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​​​ម្នាក​់​ខាងលើ​បាន​ដើរ​ចូល​ទៅ​ក្នុង​របង​បរិវេណ​ផ្ទះ​អ្នក​ជិតខាង ​ដោយ​ទឹកមុខ​ស្លេកស្លាំង ហើយ​​ក៏​​ដួល​សន្លប់ និង​ប្រកាច់ បន្ទាប់​ពី​ដួល​សន្លប់​ប្រមាណ​១០​នាទី​ក្រោយមក​ក៏បាន​ដឹងខ្លួន​វិញ​ រួច​ក្រោក​អង្គុយ ។​ ភ្លាម​ៗ​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​អ្នក​ភូមិ​ ដោយ​ពុំ​មាន​នរណា​​ម្នាក់ចូល​​ទៅ​ជិត​ឬ​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម​នោះ​ទេ ។ ​នៅ​ព្រឹក​នោះដែរ ​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សួរនាំ​ពី​មូលហេតុដែលនាំ​ឱ្យ​បុរស​ម្នាក់​ខាងលើ​​ដួល​ស​ន្លប់​។

​តាម​ប្រភពពី​បុរស​​រងគ្រោះ​បាន​ប្រាប់​នគរបាល​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ដួល​សន្លប់ ​គាត់​​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​​គ្លីនិក​ក្បែរ​នោះ លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​រ​ង្វេ​ង​ផ្លូវ​ ហើយ​ទន់​ដៃជើង​ដួល​សន្លប់​តែ​ម្តង ។

​តាម​ប្រភពដដែល​បាន​បន្ត​អោយ​ដឹង​ថា កន្លង​មក​ ​គាត់​​មាន​ជំងឺ​ភ្លឹក​ ហើយ​តែងតែ​ដួល​សន្លប់​ ហើយ​​នៅ​ព្រឹក​នោះដែរ​ នគរបាល​ក៏​បាន​ទាក់ទង​កូនប្រុស​អោយមក​ទទួលយក​​ត្រឡប់​ទៅ​វិញផងដែរ ។

​តាម​ប្រភពពី​​កូនប្រុស​​របស់​រងគ្រោះ​បានអោយ​ដឹង​ថា ឪពុក​របស់​​គាត់​​មាន​ជំងឺ​ផ្លូវ​ចិត្ត​អស់​រយៈ​ពេល​ប្រមាណ​៥​ឆ្នាំ​មក​ហើយ និង​បាន​ទៅ​​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​ ហើយ​​កន្លង​មក​ឪពុក​របស់​​គាត់​​ចេះ​តែរ​ង្វេ​ង​ និង​ភ្លឹក​ ព្រមទាំង​ដួល​សន្លប់​ផង​ដែរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ