ដុល្លារអូស្ត្រាលីក៏ជាក្រដាសប្រាក់ដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយច្រើនផងដែរ ហើយនៅថ្ងៃនេះបានបង្ហាញពីការធ្លាក់ថ្លៃជាងប្រាក់រៀលខ្មែរបន្តិចបើធៀបកាលពីថ្ងៃម្សិលមិញ ។
ប្រភពធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះឱ្យដឹងថា ១ដុល្លារអូស្ត្រាលីទិញចូល ២.៥៧៤,៥៣រៀល លក់ចេញតែ ២.៦៧៦,២០ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូល ២.៦០៦,៩១ រៀល និងលក់ចេញរហូតដល់ ២.៧១២,៧៥ រៀលឯណោះ ។ សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់ប្រទេសឯទៀតដែលរួមមាន ៖ ១ដុល្លារទិញចូល ៤.០៤៨,០០ រៀលខ្មែរ លក់ចេញ ៤.០៦១,០០ រៀល និង ១ដុល្លារទិញចូល ១០៣,៨០ យ៉េនជប៉ុន លក់ចេញ ១០៦,៧០ យ៉េនជប៉ុន ។
ជាមួយគ្នានេះ ១ដុល្លារទិញចូល ៣១,៣៣៣១ បាតថៃ លក់ចេញ ៣១,៦២៦៤ បាតថៃ, ១ដុល្លារទិញចូល ២៣.១០០,០០ ដុងវៀតណាម លក់ចេញ ២៣.៦០០,០០ ដុងវៀតណាម និង ១ដុល្លារទិញចូល ៨.៧៦៨,០០ គីបឡាវ និងលក់ចេញ ១០.៤១២,០០ គីបឡាវ ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវា ធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ