ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ុន ម៉ាណែត៖ កងទ័ព​ត្រូវ​​ខំ​ហ្វឹកហ្វឺ​ន​​ហាត់​​ឱ្យបាន​ជា​ប្រចាំ​​​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អគ្គមេបញ្ជាការ​រង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បានថ្លែង​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ដល់​កងទ័ព​ឱ្យខិតខំ​ប្រឹងប្រែង​ហាត់​ហ្វិ​ក​ហ្វឺ​ន​ជា​ប្រចាំ​ ពីព្រោះ​ក្រៅពីជួយ​ពង្រឹង​សមត្ថ​ភាព​កងទ័ព​ ការ​ហ្វិ​ក​ហ្វឺ​ន​ក៏​បាន​បម្រើ​ដល់​ការ​សាកល្បង​ប្រើប្រាស់ ​និង​ថែទាំ​បច្ចេកទេស​សម្ភារគ្រឿង​បំពាក់​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ជាក់ស្តែង​ថែម​ទៀត ។ ​ការ​ថ្លែង​បែបនេះ…

ខេត្តកំពង់ស្ពឺ​៖ អគ្គមេបញ្ជាការ​រង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បានថ្លែង​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ដល់​កងទ័ព​ឱ្យខិតខំ​ប្រឹងប្រែង​ហាត់​ហ្វិ​ក​ហ្វឺ​ន​ជា​ប្រចាំ​ ពីព្រោះ​ក្រៅពីជួយ​ពង្រឹង​សមត្ថ​ភាព​កងទ័ព​ ការ​ហ្វិ​ក​ហ្វឺ​ន​ក៏​បាន​បម្រើ​ដល់​ការ​សាកល្បង​ប្រើប្រាស់ ​និង​ថែទាំ​បច្ចេកទេស​សម្ភារគ្រឿង​បំពាក់​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ជាក់ស្តែង​ថែម​ទៀត ។

​ការ​ថ្លែង​បែបនេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ចូលរួម​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​២៥ វគ្គ​ហ្វឹកហ្វឺន​ត្រួត ពិនិត្យ​ថែ​ទាំ​បច្ចេកទេស​ហ្វឹកហាត់បាញ់​គ្រាប់​ពិត​រថក្រោះ​-រថពាសដែក និង​ពិធី​សម្ពោធ​ដាក់ ឱ្យ​ប្រើប្រាស់​សមិទ្ធ​ផល​ហេ​ដ្ឋា​​រចនា សម្ព័ន្ធ​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺ​ន​បញ្ជាការដ្ឋាន​អង្គរក្ស​ភ្នំ​ស្រង់ ស្ថិត​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០​នេះ ។

មេ​ទ័ពជើងគោក​រូប​នោះ​បាន​ថ្លែង​នូវ​ការ​កត់​សម្គាល់ថា វគ្គ​ហ្វឹកហ្វឺន​ទាំងអស់​ពិតជា​បានឆ្លើយ​តប​ទៅ​នឹង​គោលបំណង និង​សំណូមពរ​ភារកិច្ច លើ​ការងារ​ហ្វឹកហ្វឺន ស្រប​តាម​ផែនការរបស់​អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ ជា​ពិសេស​តម្រូវការ​ចាំបាច់ ​ដើម្បី​បំពេញភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុង​ការ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋជូន​ប្រមុខ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ការ ត្រៀម​​ចូលរួម​ក្នុង​ប្រតិបត្តិការ​ការពារ បូរណភាព​ទឹកដី ការពារ​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជា
ជន​។

លោក​អំពាវនាវ​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យ​មានការ​ហ្វឹកហ្វឺន​ជា​ប្រចាំ ពីព្រោះ ក្រៅពីជួយ​ដល់​ការ​ពង្រឹងសមត្ថភាព​កងទ័ព ការ​ហ្វឹកហ្វឺន​ក៏​បម្រើ​ដល់​ការ​សាកល្បង ប្រើ ប្រាស់ និង​ថែទាំ​បច្ចេកទេស​សម្ភារ​គ្រឿង​បំពាក់ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការជាក់ស្តែង​ថែម​ទៀត ។

នា​ឱកាស​នោះ ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​បញ្ជា ការដ្ឋាន​អង្គរក្ស ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​វគ្គ ក្រុម​យោធា​ចា​រ្យ ដែល​បាន​រៀបចំ​អនុវត្ត​ផែនការ កម្មវិធី​ហ្វឹកហ្វឺន​ដ៏​មាន​សារៈសំខាន់​នេះ ជាពិសេស​សូម​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ច្នៃប្រឌិត និង​ការ​ប្រើប្រាស់​បទ​ពិសោធន៍ រួម​ទាំង ជំនាញ​ក្នុង​ការ​ថែ​ទាំង​បច្ចេកទេស ដើម្បី​ដោះ​ស្រាយ រាល់​ការ​លំបាក​ផ្សេង​ៗ ធ្វើ​យ៉ាងណា​ធា នា​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ អាច​ដំណើរការ​ទៅ​បាន ដោយ​ជោគជ័យ​។

អត្ថបទសរសេរ ដោយ