ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តាន​កល្យាណមិត្ត

4 ឆ្នាំ មុន

មិត្ត​ល្អ​តែង​ជួយ​មិត្ត​គ្រប់​កាលៈទេសៈ​ពិសេស​ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក ឬ​ក្នុង​ពេល​មានទុក្ខ​ធំ ហេតុនេះ​កាល​បើ​យើង​ឃើញ​មិត្ត​មានទុក្ខ​ធុ​រ យើង​គួរ​ជួយ​មិត្ត​ដោយ​ផ្តល់​ធនធាន​ខ្លះ​ដើម្បី​សម្រាល​ជីវភាព​គ្រួសារ​ដែល​កំពុង​ដុនដាប ហើយ​គប្បី​បបួល​គេ​ចូល​វត្ត​អារាម​ដើម្បី​អង្គុយ​ស្តាប់ធម៌​បានជា​គតិ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវិត ឲ្យ​គេ​បាន​រៀន​អំពី​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្តបាន​ខ្លះ ។ ការ​ជួយ​មិត្តសម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា​ការ​ជួយ​យ៉ាង​មាំមួន…

មិត្ត​ល្អ​តែង​ជួយ​មិត្ត​គ្រប់​កាលៈទេសៈ​ពិសេស​ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក ឬ​ក្នុង​ពេល​មានទុក្ខ​ធំ ហេតុនេះ​កាល​បើ​យើង​ឃើញ​មិត្ត​មានទុក្ខ​ធុ​រ យើង​គួរ​ជួយ​មិត្ត​ដោយ​ផ្តល់​ធនធាន​ខ្លះ​ដើម្បី​សម្រាល​ជីវភាព​គ្រួសារ​ដែល​កំពុង​ដុនដាប ហើយ​គប្បី​បបួល​គេ​ចូល​វត្ត​អារាម​ដើម្បី​អង្គុយ​ស្តាប់ធម៌​បានជា​គតិ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវិត ឲ្យ​គេ​បាន​រៀន​អំពី​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្តបាន​ខ្លះ ។

ការ​ជួយ​មិត្តសម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា​ការ​ជួយ​យ៉ាង​មាំមួន ធ្វើ​ឲ្យ​មិត្តភក្តិ​បាន​ទទួល​បាន​នូវ​វត្ថុ​ដ៏​ល្អ​ទុក​ក្នុង​បេះដូង​តទៅ ដូច្នេះ​ការ​ជួយ​មិត្តភក្តិ តាម​ផ្លូវ​បែប​សង្គ្រោះ និង​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​គឺជា​ការងារ​ដែល​គួរ​ធ្វើ គួរ​សង្គ្រោះ​មនុស្ស​ដែល​កំពុង​លិចលង់ ។

ការ​សាង​គុណធម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​របស់​ខ្លួន​ផង និង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​នូវ​គុណធម៌​ប្រចាំចិត្ត​ផង នេះ​គឺជា​ប្រយោជន៍​ដ៏​មាន​ខ្លឹមសារ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ