ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បន្លំ ! ចុង​ក្រោយ​ចប់​ត្រឹម​ឆែក​កាមេរ៉ា​សុវត្ថិភាព នេះ​មិន​តិច​លើក​ទេ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមីនា​នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរ​ស្រី​លួច​បារី​យ៉ាង​សកម្ម​ម្នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​អំពើ​លួច​» ដែល​ប្រព្រឹត្ត​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ថ្ងៃ​ទី​០៨…

ខេត្តកណ្តាល ៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមីនា​នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរ​ស្រី​លួច​បារី​យ៉ាង​សកម្ម​ម្នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​អំពើ​លួច​» ដែល​ប្រព្រឹត្ត​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ថ្ងៃ​ទី​០៨ ខែមីនា​នេះ ចំណុច​ភូមិ​បឹង​ក្រចាប់​ជើង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ លី គ​ន្ធី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ ។ ចំណែកជន​ត្រូវ​ចោទ​ឈ្មោះ អឿ​ន ណា​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ៖ កន្លង​មក​ឈ្មោះ​អឿ​ន ណា​ន បាន​ប្រព្រឹត្ត​អំពើ​លួច​យក​បារី​របស់​ឈ្មោះ​លី គ​ន្ធី ជា​ច្រើន​លើក​មក​ហើយ ។ ដោយនៅ​ថ្ងៃ​ទី​០៧ ខែ​មិ​នា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​០០​នាទី ឈ្មោះ​អឿ​ន ណា​ន បាន​មក​ទិញ​នំ​នៅផ្ទះ​របស់​ឈ្មោះ​លី គ​ន្ធី ហើយ​បន្លំ​លួច​បារី បាន​ចំនួន​០៦​សុង យក​ទៅ​លក់​ឲ្យ​គេ​បន្ត ចំណែក​ឈ្មោះ លី គ​ន្ធី មានការ​សង្ស័យ​ដោយ​បាត់​បារី​ម៉ាក​នេះ​ជា​ញឹកញាប់​ក៏​ឆែក​កា​ម៉េ​រា​សុវត្ថិភាព​មើលឃើញ​សកម្មភាព​របស់​ឈ្មោះ អឿ​ន ណា​ន លួច​យក​បារី​ម៉ាក​នោះ​មែនហើយ​ជា​ច្រើន​លើក​ទៀត ។

ដល់​ថ្ងៃ​ទី​០៨ ខែ​មិ​នា ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​០០​នាទី ឈ្មោះ លី គ​ន្ធី កំពុង​តែ​លក់ដូរ​គ្រឿង​ចាប់ហួយ​នៅផ្ទះ​របស់​ខ្លូ​ន ស្រាប់តែ​ឈ្មោះ អឿ​ន ណា​ន បាន​ជិះ​ម៉ូតូឌុប​កូនស្រី​មក​ដល់​ផ្ទះ​ឈ្មោះ លី គ​ន្ធី ហើយ​ធ្វើ​ជា​ទិញ​នំ និង​បន្លំ​លួច​យក​បារី​ម៉ាក ដាក់​ក្នុង​ចង្កេះ​ខោ និង​កាបូបស្ពាយ​បាន​បារី​ចំនួន​០៩​សុង ពេល​នោះ​ឈ្មោះ​លី គ​ន្ធី បាន​ចាប់​ឈ្មោះ អឿ​ន ណា​ន ឆែក​ឃើញ​បារី​របស់​ខ្លួន​ត្រូវ​ឈ្មោះ អឿ​ន ណា​ន លួច​ដូចនេះ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​មា​ក់ និង​ដាក់​ពាក្យបណ្តឹង ដោយ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ៖ ខ្លួន​ចូល​លួច​បារី​នៅផ្ទះ​ជន​រង​គ្រោះ​បាន​ចំនួន​៨​លើក​មក​ហើយ ។ ចំណែកឯ​ជន​រង​គ្រោះ​អះអាង​ថា ៖ រយៈពេល​តែ​៩​ថ្ងៃ ឆែក​កា​ម៉េ​រា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​លួច​បារី​អស់​ចំនួន​៥៩​សុង គិត​ប្រាក់​៣​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ